មានអីត្រូវខ្មាស! សូម្បីតែកូនស្រីរបស់នាយករដ្ឋមន្រ្តីអង់គ្លេសក៏មានរាងម៉ាប់ៗ ឈរថតម៉ូតឡើងជឿជាក់

//s9.kh1.co/c0/c0b13a21741df28b1ee2a59947a0658db2418688.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនមែនជារឿងគួរឲ្យខ្មាស់នោះទេក្នុងការបង្ហាញរូបរាងដ៏អស្ចារ្យរបស់អ្នក មើលតែ Lara Johnson-Wheeler ទៅ។

បរទេស៖ Lara Johnson-Wheeler គឺជាកូនម្នាក់ក្នុងចំនោមកូន ៤ នាក់របស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ជាមួយភរិយាទី ២ របស់លោកស្រី Marina Wheeler ។ អ្នកទាំង ២ បានចែកផ្លូវគ្នានៅឆ្នាំ ២០១៨ បន្ទាប់ពីរៀបការបាន ២៥ ឆ្នាំ។ ដោយ Boris Johnson រៀបការម្តងទៀតជាមួយ Carrie Johnson  នៅខែឧសភាអ្នកទាំងពីរមានកូនប្រុសម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lara Johnson-Wheeler
Lara Johnson-Wheeler

គួរបញ្ជាក់ផងដែរថា Lara Johnson-Wheeler ជាកូនស្រីចុងរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នាងបានចេញមកស្លៀកពាក់ខោទ្រនាប់សម្រាប់ការថតរូបសម្រាប់ទស្សនាវដ្តី Tatler នៅខែកញ្ញា។

Lara Johnson-Wheeler
Lara Johnson-Wheeler

ជាមួយគ្នានេះ ដោយមានបំណងចង់ជួយស្ត្រីឱ្យកាន់តែរឹងមាំដើម្បីឱ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពនៅក្នុងសម្លៀកបំពាក់របស់ពួកគេ Lara មានទំនុកចិត្តជាខ្លាំង ក្នុងការស្លៀកសំលៀកបំពាក់ឲ្យមើលឃើញនិងបង្ហាញរូបរាងកាយពិរប្រាកដ របស់នាងដោយមានភាពជោះជាក់។

យ៉ាងណាមិញ នៅពេលដែលទស្សនាវដ្តី Tatler បានបង្ហោះរូបភាពរបស់នាង Lara Johnson-Wheeler នៅលើបណ្តាញសង្គម Instagram អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា៖

អស្ចារ្យណាស់ក្មេងស្រីដែលមានរាងធាត់មូល ក៏មានម៉ូតទាន់សម័យដែរ ខ្ញុំគិតថាវាជា Adele ពិតជាស្រស់ស្អាតណាស់! …

អ្នកទស្សនា

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T