ទីបំផុតហ្វេនៗជិតបានមើល រឿង Snowdrop ដែលសម្ដែងដោយ Jisoo សមាជិកក្រុម Blackpink មែនទែនហើយ

//s9.kh1.co/f5/f5d3cd236f1a7b3b94407336c6ae98b58cdca415.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហ្វេនៗបានទន្ទឹមរងចាំរឿងភាគមួយនេះ តាំងពីដើមឆ្នាំ២០២១មកម្លេះ ប៉ុន្ដែដោយសារមានបញ្ហាជាមួយមហាជនទើបប៉ះពាល់ដល់ការថត ពន្យាពេលមួយរយៈ។ ប៉ុន្ដែការរងចាំមួយនេះជិតដល់ព្រំដែនកំណត់ហើយ ហ្វេនៗជិតបានឃើញ Jisoo តួ​ឯកស្រីសម្ដែងនៅក្នុងពេលឆាប់ៗនេះ។

កូរ៉េ៖ បន្ទាប់ទទួលបានដំណឺងថា Jisoo ដែលជាសមាជិកនៅក្នុងក្រុមតារាចម្រៀងស្រី Blackpink នឹងលេចមុខនៅក្នុងរឿងភាគថ្មីដែលចាប់ដៃគូសម្ដែងជាមួយតារាសម្ដែងប្រុស Jung Hae In ក្រុមអ្នកគាំទ្រ (Blink) មានការអន្ទះសារចង់ឃើញអាយដលរបស់ខ្លួនបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿងភាគជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo សមាជិកក្រុម Blackpink
Jisoo សមាជិកក្រុម Blackpink

អ្នកនិយមលេងបណ្តាញសង្គមជឿជាក់ថាការថតរឿងភាគរបស់ JTBC នាពេលខាងមុខនេះគឺ រឿង "Snowdrop” ដែលសម្តែងដោយ Jung Hae In , Jisoo សមាជិក BLACKPINK, Kim Hye Yoon, Yoo In Na និងតារាសម្តែងជាច្រើនទៀតបានបញ្ចប់ការថតនៅក្នុងខែនេះ។

Jisoo សមាជិកក្រុម Blackpink
Jisoo សមាជិកក្រុម Blackpink

តាមប្រភពបានឲ្យដឹងថា រឿងនេះចាប់ផ្ដើមថតតាំងពីខែធ្នូ ឆ្នាំ២០២០មកម្លេះ ប៉ុន្ដែរឿងនេះបានរាំងស្ទះដោយសារមានការចម្រូងចម្រាស់កាលពីខែមីនា​ ឆ្នាំ២០២១ កន្លងទៅនេះ ។ ដោយប្រជាជនមួយចំនួនបានចាប់ផ្តើមធ្វើពហិការប្រឆាំងនឹងខ្សែភាពយន្តនេះដោយអះអាងថាសាច់រឿងកំពុងតែបង្ខូចចលនាប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង។

Jung Hae In
Jung Hae In

ទោះបីជាយ៉ាងណាក្ដី មិនឲ្យហ្វេនទន្ទឹមរងចាំយូរទៀតទេ តាមបណ្ដាញបានឲ្យដឹងថា រឿង "Snowdrop" របស់ស្ថានីយទូរទស្សន៍ JTBC ត្រូវបានបញ្ចប់ការថតទាំងអស់ហេីយ។ ខ្សែភាពយន្តនេះដែរ គ្រោងនឹងចាប់ផ្តើមចាក់ផ្សាយនៅចុងឆ្នាំ ២០២១នេះ​៕

Jung Hae និង In Jisoo ក្នុងរឿង Snowdrop
Jung Hae និង In Jisoo ក្នុងរឿង Snowdrop
Jung Hae និង In Jisoo និងតារាសម្ដែងជាច្រើនទៀតក្នុងរឿង Snowdrop
Jung Hae និង In Jisoo និងតារាសម្ដែងជាច្រើនទៀតក្នុងរឿង Snowdrop

ប្រភព៖ ពោតផ្ទុះ- Popcornkh

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T