ភ្នំពេញៈ តារាចម្រៀង ប្រចាំក្នុងផលិតកម្ម“Diamond Music” ស្រីស្រស់តូចច្រឡឹង ដែលដុះលើដែនដី ភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម កញ្ញា លីនីនឹងចូលរួមជាភ្ញៀវ កិត្តិយសនៅក្នុងម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» នៃស្ថានីយវិទ្យុដើមអម្ពិល FM 93. 75 MHz នៅថ្ងៃសុក្រ សប្តាហ៍នេះ។

ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២ និង១០នាទី រហូតដល់ម៉ោង៣រសៀល នៅក្នុងកម្មវិធីរៀងរាល់សប្តាហ៍ មានការ អញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នៅថ្ងៃសុក្រ ទី20 ខែមេសា ឆ្នាំ២០១២នេះ នឹងមានវត្តមាន តារាស្រីសម្បុរសរវ័យ ២៤ឆ្នាំ ដែលទើបតែដុះពន្លកថ្មីក្នុងផលិតកម្ម “Diamond Music” រូបនេះនឹងចូលរួម បកស្រាយ ទាក់ទងនឹងការងាររបស់នាង ជាលើកទី២ ពីភាពរីកចម្រើនក្នុងការងារសិល្បៈ ពិសោធន៍ និងភាពជោគជ័យ របស់នាង នាពេលបច្ចុប្បន្ន។

ជុំវិញចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យប្រិយមិត្តដឹង នៅក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» ហើយប្រិយមិត្ត ក៏អាចទូរស័ព្ទសាកសួរ ក៏ដូចជាជជែកកម្សាន្ត ជាមួយតារា កិត្តិយសបាន ដោយគ្រាន់តែទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ចំនួនបីខ្សែគឺលេខ ៖ 088 863 633 8, 092 942 955 ,015 595 435 បាន។

គួររំលឹកផងដែរថា តារាចម្រៀងដែល ប្រសូត្រចេញ ពីកម្មការិនីរោងចក្ររូបនេះ ដោយសារតែមានចិត្តស្រឡាញ់ ចង់ចូលប្រឡូក្នុងវិថីសិល្បៈ ដោយសារនាងមាន ទឹកដមសំឡេង ពីធម្មជាតិ ពីរោះ ក៏ត្រូវបានផលិតកម្ម “Diamond Music” ផ្តល់ឱកាសឲ្យនាងក្លាយជាតារាចម្រៀង ប្រចាំក្នុងផលិតកម្មថ្មីនេះ នឹងបានបញ្ចេញ ទេពកោសល្យ ថតបទចម្រៀង បានជាបន្តបន្ទាប់ដូចជា បទ ”សូមអង្វរកុំបំបែកស្នេហ៍”,បទ ” យល់ព្រមស្រឡាញ់គ្នាបានទេ”, បទ ”កុំព្យាយាម សម្លឹងមើលស្នេហ៍ផ្សេងក្រៅពីអូន”  និងបទ ”ស្តាយក្រោយដែលឲ្យគេក្បែរបង” ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]