បន្ទាន់! សូមរាយការណ៍ទៅអជ្ញាធរ ប្រសិនបើអ្នកប្រទះឃើញបុរសម្នាក់នេះ ដោយសារតែ...

//s9.kh1.co/08/0866241a60742bdd9782908affa0d351c29e44be.jpg
សង្គម

 ២៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អនគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួប ឬស្គាល់ ឬមានទំនាក់ទំនងជាមួយ ឈ្មោះ សឿង វុត្ថាមេត្តាផ្តល់ព័ត៌មាន

ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដនៅកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួប ឬស្គាល់ ឬមានទំនាក់ទំនងជាមួយ ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ បានប្រទះឃើញបុគ្គលខាងលើ ឬ ស្គាល់អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយផ្អែកលើមូលហេតុ៖ ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ ដោយសារតែការវះកាត់របួស ​ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង​ មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដ នៅថ្ងៃបន្ទាប់។ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋនិងពុកម៉ែបងប្អូនចូលរួមសហការក្នុងការផ្ដល់ដំណឹង ដើម្បីជាផ្នែកមួយក្នុងការកាត់ផ្ដាច់ខ្សែចម្លងកូវីដ១៩នៅកម្ពុជា៕

ប្រភពព័ត៌មាន: អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា

បុគ្គលដែលបានបាត់ដំណឹង
បុគ្គលដែលបានបាត់ដំណឹង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T