ទើបដឹង! Varane ស្ថិតក្នុងចំណោមកីឡាករ៣រូបទៀត ដែល R.Madrid លក់ចេញបានថ្លៃបំផុត

//s9.kh1.co/74/748a84bea396d3a8961fb7e58ae4945b54b4618b.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Varane ស្ថិតក្នុងចំណោមកីឡាករ៣រូបទៀត ដែល R.Madrid លក់ចេញបានថ្លៃបំផុត។

អង់គ្លេស៖ ពិតណាស់ Rapheal Varane បានផ្ទេរទៅកាន់ក្លិបបិសាចក្រហម ​Manchester United ជាផ្លូវការ ក្នុងតម្លៃប្រមាណ៥០លានអឺរ៉ូ (ប្រមាណ៥៩ដុល្លារអាមេរិក) ដែលបានធ្វើឲ្យខ្សែការពារសញ្ជាតិបារាំងរូបនេះ ក្លាយជាកីឡាករថ្លៃលំដាប់ទី៤ ដែលក្លិប Real Madrid បានលក់ចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Varane 
Varane 

ចំពោះកីឡាករថ្លៃៗចំនួន៣រូបផ្សេងទៀតរួមមាន Cristiano Ronaldo លក់ឲ្យក្លិប Juventus ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃ ១០៥លានអឺរ៉ូ (ឬប្រមាណ ១២៤លានដុល្លារអាមេរិក), Alvaro Morata លក់ឲ្យក្លិប Chelsea ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ៨០លានអឺរ៉ូ (ឬប្រមាណ ៩៥លានដុល្លារអាមេរិក) និង Angel di Maria លក់ឲ្យក្លិប Manchester United ក្នុងឆ្នាំ ២០១៤ ក្នុងតម្លៃ ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៨លានដុល្លារអាមេរិក)។

Varane និង Ronaldo
Varane និង Ronaldo

គួររម្លឹកថា Varane បច្ចុប្បន្នវ័យ២៨ឆ្នាំ បានមកចូលរួមជាមួយក្រុមស្ដេចស Real Madrid តាំងពីមានវ័យ១៨ឆ្នាំមកម្ល៉េះ។ មកទល់ពេលនេះ រូបគេបានចំណាយពេលនៅទីក្រុង Madrid ១០ឆ្នាំហើយ និងបានជួយក្លិបឈ្នះពានរង្វាន់ជាច្រើនហូរហែផងដែរ៕

Varane 
Varane 

ប្រភពmarca

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T