ហេតុអ្វីបានជាតារានិករនីមួយៗ ចំណាយពេលយូរខ្លាំង ក្នុងការស្វែងរកស្នេហាពិត?

//s9.kh1.co/a0/a0389d7dd8d6e9549e1851508199fdad29f6cfd1.jpeg
យុវវ័យ

 ២៨-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីមូលហេតុ ដែលតារានិករនីមួយៗនៅតែចាំស្នេហ៍ពិត ទោះយូរយ៉ាងណាក្ដីខាងក្រោមនេះ!

យល់ដឹង៖ ការស្វែងរកស្នេហាពិត គឺពិតជាពិបាកណាស់ វាមិនមែនមានភាពងាយស្រួល ចេះតែរកបានភ្លាមៗឡើយ។ ពីព្រោះយើងត្រូវច្បាស់លាស់ថា ជាស្នេហាដែលអាចយូរអង្វែងទៅថ្ងៃមុខជាមួយគ្នាបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះអ្នកខ្លះក៏ចំណាយពេលយូរ ដោយសារមូលហេតុមួយចំនួនដូចខាងក្រោមនេះ ដោយផ្អែកលើតារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកស្នេហាពិត ព្រោះអ្នកមិនបានផ្តោតលើទំនាក់ទំនង។ ឥឡូវនេះអ្នកមានការព្រួយបារម្ភជាខ្លាំងអំពី អាជីពមុខរបររបស់អ្នក។ អ្នកចង់កើនឡើងដល់កំពូលនៃជីវិតរបស់អ្នកជាមុនសិន។

♉️ Taurus (Apr 20 – May 20)

អ្នកត្រូវចំណាយពេលយូរដើម្បីស្វែងរកក្តីស្រលាញ់ ព្រោះអ្នកជាមនុស្សដែលចូលចិត្តនៅម្នាក់ឯង។ អ្នកចូលចិត្តចំណាយពេលតែម្នាក់ឯង ជាជាងមានគ្នា។ អ្នកមិនខ្វល់ពីការត្រូវការ ការមើលថែនោះទេ។

♊️ Gemini (May 21 – Jun 20)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកក្តីស្រលាញ់ ព្រោះអ្នកមិនប្រញាប់ពេកទេ។ អ្នកដឹងថាអ្នកមានពេលច្រើន ដើម្បីរកមនុស្សដែលច្បាស់លាស់នឹងអ្នក។ អ្នកមិនចាំបាច់មានស្នេហានៅវ័យក្មេងពេកទេ។ អ្នកគួរតែមើលពិភពលោកខាងក្រៅឲ្យបានជាមុនសិន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកស្នេហាព្រោះអ្នកធ្លាប់បានចំណាយពេលមួយរយៈ ជាមួយនឹងមនុស្សខុស។ អ្នកត្រូវបានពួកគេបង្ហាញ នូវអ្វី ដែលអ្នកមិនចង់បាន ពីទំនាក់ទំនងស្នេហា និងអ្វីដែលអ្នកមិនចង់ដោះស្រាយ សូម្បីតែពេលដែលអ្នកស្រលាញ់នរណាម្នាក់ក៏ដោយ។

♌️ Leo (Jul 23 – Aug 22)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកក្តីស្រលាញ់ព្រោះតែអ្នករើសពេក។ អ្នកមិនចង់ដោះស្រាយនូវអ្វីដែលនឹងប្រែប្រួល ជាងអ្វីដែលអ្នកសមនឹងទទួលនោះទេ។ អ្នកចង់បានតែអ្វីដែលល្អបំផុតសម្រាប់ខ្លួនអ្នក នៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក។

♍️ Virgo (Aug 23 – Sep 22)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកស្នេហាពិត ព្រោះអ្នកបដិសេធមិនផ្សាភ្ជាប់ជាមួយនឹង ទំនាក់ទំនងណាមួយឡើយ។ អ្នកនឹងប្តេជ្ញាចិត្ត នៅពេលដែលអ្នកបានរកឃើញនរណាម្នាក់ដែលសមនឹងអ្នក។ បើគ្មានទេ គឺអ្នកនឹងនៅលីវហើយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកស្នេហាពិត ព្រោះអ្នកបានផ្តោតលើការ រៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ អ្នកកំពុងតែអនុវត្តន៍ ការព្យាបាលបេះដូងរបស់អ្នក និងក្លាយជាមនុស្សដែលរឹងមាំម្នាក់។ អ្នកបានបោះជំហានទៅមុខជានិច្ច ដូច្នេះអ្នកត្រៀមខ្លួនពេលណាដែលស្នេហានឹងមករកអ្នក ដោយខ្លួនឯង។

♏️ Scorpio (Oct 23 – Nov 21)

អ្នកចំណាយពេលយូរ ដើម្បីស្វែងរកក្តីស្រលាញ់ ព្រោះអ្នកមិនបានស្វែងរកវាយ៉ាងសកម្មឡើយ។ អ្នកមានអារម្មណ៍ថា អ្នកនឹងត្រៀមខ្លួនរួចជាស្រេច នៅពេលដែលវាមករកអ្នក ប៉ុន្តែអ្នកនឹងមិនចេញទៅក្រៅដើម្បីដេញតាមវាដោយខ្លួនឯងទេ អ្នកមានការអត់ធ្មត់ណាស់។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកចំណាយពេលយូរ ដើម្បីស្វែងរកក្តីស្រលាញ់ ព្រោះអ្នកចូលចិត្តនៅលេងច្រើន។ អ្នកមិនប្រាកដថាអ្នកចង់រស់នៅជាមួយមនុស្សម្នាក់ ពេញមួយជីវិតរបស់អ្នកនោះទេ។ អ្នកចូលចិត្ដចែចង់មនុស្សគ្រប់គ្នាសិន ហើយក៏ចូលចិត្តជួបមនុស្សថ្មីៗដែរ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកក្តីស្រឡាញ់ព្រោះអ្នកមានអ្នករៀងតឹងរ៉ឹងបន្តិច។ អ្នកនឹងមិនខ្ជះខ្ជាយពេលវេលារបស់អ្នក ជាមួយអ្នកណាម្នាក់ដែលមិនគោរពអ្នកទេ។ អ្នកមិនមានបញ្ហា ក្នុងការបញ្ចប់ទំនាក់ទំនងឱ្យបានឆាប់ទេ នៅពេលដែលអ្នកប្រាកដថា ពួកគេមិនសមនឹងអ្នក ឬមិនមែនជាគូអ្នក។

♒️ Aquarius (Jan 20 – Feb 18)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកក្តីស្រលាញ់ ព្រោះអ្នកប្លែកពីគេ។ អ្នកកំពុងស្វែងរកប្រភេទទំនាក់ទំនងជាក់លាក់មួយ ហើយមានតែមនុស្សពិសេសម្នាក់គត់ ដែលអាចសមនឹងអ្វីៗទាំងអស់ នៅក្នុងបញ្ជីផ្ទៀងផ្ទាត់របស់អ្នក។ អ្នកមានស្តង់ដារខ្ពស់ មិនគួរឱ្យជឿដែលអ្នកនឹងបដិសេធជាមួយអ្នកដែលនៅទាប។

♓️ Pisces (Feb 19 – Mar 20)

អ្នកត្រូវចំណាយពេលយូរ ដើម្បីស្វែងរកស្នេហាព្រោះអ្នកមាន ភាពសប្បាយរីករាយជាមួយមិត្តភក្តិរបស់អ្នកច្រើនជាង អ្វីដែលអ្នកនឹងធ្វើពេល Date ជាមួយនរណាម្នាក់ ព្រោះមិត្តរបស់អ្នក មិនដែលធ្វើឱ្យអ្នកខកចិត្តឡើយ។ ពួកគេតែងតែនៅទីនោះសម្រាប់អ្នក។ ពួកគេគឺជាស្នេហាពិតរបស់អ្នកហើយ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T