និយាយត្រង់ៗ! លោក Allegri ប្រាប់តារាឆ្នើម Juventus រូបនេះ ឲ្យលេងដោយមានទំនួលខុសត្រូវជាមុនផង

//s9.kh1.co/ee/ee04882177fa1b5e4ac5fa35af41b6351732a095.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Max Allegri អ្នកចាត់ការក្រុមសេះបង្កង់ ​Juventus បាននិយាយថា លោកមានក្ដៅរំពឹងថាកីឡាករ Cristiano Ronaldo នឹងមានទំនួលខុសត្រូវច្រើនជាងមុន សម្រាប់ការលេងនារដូវកាលក្រោយនេះ។

អ៊ីតាលី៖ លោក Max Allegri អ្នកចាត់ការក្រុមសេះបង្កង់ ​Juventus បាននិយាយថា លោកមានក្ដីរំពឹងថាកីឡាករ Cristiano Ronaldo នឹងមានទំនួលខុសត្រូវច្រើនជាងមុន សម្រាប់ការលេងនារដូវកាលក្រោយនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Max Allegri
  លោក Max Allegri

ពិតណាស់លោក Allegri បានត្រលប់មកដឹកនាំក្រុម Juventus សាជាថ្មី ក្រោយការចាកចេញអស់រយៈពេល២ឆ្នាំ ខណៈដែលអ្នកបានជំនួសតំណែងរបស់លោកកន្លងទៅ រួមមានលោក Maurizio Sarri និងបន្ទាប់មកលោក Andrea Pirlo ។​

ចាប់តាំងពីការចាកចេញក្នុងឆ្នាំ ២០១៩ កីឡាករមានបទពិសេធដូចជា Gianluigi Buffon និង Andrea Barzagli ក៏បានផ្លាស់ទៅក្លិបផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ពេលនេះលោកនឹងត្រូវបន្ដការងារជាមួយកីឡាករ Ronaldo និងកីឡាករចាស់ៗមួយចំនួនទៀត។

  លោក Max Allegri និង Ronaldo
  លោក Max Allegri និង Ronaldo

នៅក្នុងសន្និសីទកាសែតមួយ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា៖

ខ្ញុំបាននិយាយជាមួយ Ronaldo ក៏ដូចជាកីឡាករដទៃទៀតកាលពីម្សិលមិញ។ ខ្ញុំរីករាយណាស់ដែលបានជួបគាត់ម្ដងទៀត។ ខ្ញុំបានប្រាប់គាត់ថា រដូវកាលក្រោយជារដូវកាលសំខាន់មួយ ដូច្នេះគាត់ក៏ត្រូវមានទំនួលខុសត្រូវជាង៣ឆ្នាំមុន ហើយខ្ញុំអ្វីដែលខ្ញុំរំពឹងទៀតនោះ មិនត្រឹមតែគាត់ (Ronaldo) រកគ្រាប់បាល់បានច្រើនប៉ុណ្ណោះទេ ប៉ុន្ដែគាត់ត្រូវធ្វើជាគំរូ ក្នុងនាមកីឡាករដែលមានបទពិសោធន៍៕

លោក Allegri 
Ronaldo
Ronaldo

ប្រភពdailypost

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T