អត់ខ្លាចឆក់សោះ! ទឹកជំនន់លិចឡើងពេញហាងអំឡុងពេលព្យុះ តែអ្នកលេងហ្គេមមួយក្រុមនេះ អង្គុយលេងយ៉ាងរំភើយ (មានវីដេអូ)

//s9.kh1.co/09/099d84630ad6418923a6c4ed9c9ab96d7dc0dddc.jpg
សង្គម

 ២៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ព្យុះវាយបក់បណ្ដាលឲ្យមានទឹកជន់លិចហាងកាហ្វេ។

ហ្វីលីពីន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ក្មេងមួយក្រុមអង្គុយលេងហ្គេម ទាំងដែលមានទឹកជំនន់លិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅហាងកាហ្វេមួយកន្លែង ក្នុងខេត្ត Rizal នៃប្រទេសហ្វីលីពីន ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

តាមសម្ដីរបស់ម្ចាស់ហាងកាហ្វេបាននិយាយថា ដំបូងឡើយរូបគាត់ផ្ទាល់មិនដឹងទេថា កម្ពស់ទឹកជំនន់នឹងកើនឡើងខ្ពស់បែបនេះ។ ហើយឃើញដូច្នេះ គាត់ក៏បានព្យាយាមដេញឲ្យអ្នកលេងហ្គេមទាំងអស់ត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ ដើម្បីអាចឲ្យគាត់ជញ្ជូនអីវ៉ាន់ទៅកាន់ទីទួលខ្ពស់ផងដែរ ខណៈតំបន់កំពុងរងការវាយប្រហារពីព្យុះ។

យ៉ាងណាមិញ ជុំវិញសកម្មភាពខាងលើ ពិតជាគ្រោះថ្នាក់មែនទែន ដែលអាចធ្វើឲ្យអ្នកលេងហ្គេមទាំងនោះឆក់អគ្គិសនីស្លាប់បាន តែក្រោយពីថតវីដេអូឃ្លីបចប់ ពួកគេក៏បញ្ឈប់ការលេង និងមិនមាននរណាម្នាក់មានបញ្ហាអ្វីដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Metro / Youtube

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T