ដាច់ផ្ងារ! Heechul សារភាពចំៗថាបែកពីសង្សារ ដោយសារតែវក់នឹងហ្គេមពេក?

//s9.kh1.co/ca/ca67dd7e73112749c647f239ab2bd348fc0f8db3.jpg
យុវវ័យ

 ២៨-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Heechul សមាជិកក្រុម Super Junior សារភាពចំៗថាបែកពី Momo ដែលជាអតីតសង្សាររបស់ខ្លួន គឺដោយសារតែវក់នឹងលេងហ្គេមខ្លាំងពេក គ្មានពេលឲ្យគ្នា!

កូរ៉េខាងត្បូង ៖ នៅក្នុងភាគមួយរបស់កម្មវិធី Fallen for Korea – International Couple របស់ស្ថានីយ៍ទូរទស្សន៍ MBN ដែល​នឹងចាក់​ផ្សាយនៅថ្ងៃទី ២៨ ខែ កក្កដា នេះ ពិធីករ Kim Won Hee បានលើកឡើងពី​បទពិសោធន៍ និងដំបូន្មានជា​ច្រើន​ស្ដីពីរឿង​រៀបការប្រាប់ដល់ Heechul សមាជិកក្រុម Super Junior

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Heechul
Heechul

ជាក់ស្ដែង នៅក្នុងកម្មវិធីខាងលើបាន​រៀបរាប់ និងបង្ហាញពីជីវិត​រស់នៅ​ប្រចាំ​ថ្ងៃរបស់គូស្នេហ៍បរទេស​ ១គូ ដែលត្រូវ​បាន​គេយល់ឃើញថា ជាគូស្វាមីភរិយាអន្តរជាតិដែលល្បីថាប៉ិនខាងខ្វែងគំនិតគ្នា ដោយភាគីខាងប្រពន្ធសម្ដែង​អារម្មណ៍មិនសប្បាយចិត្ត ចំពោះ​ស្វាមីជក់នឹងការលេងហ្គេម។

Heechul ក្នុងកម្មវិធី
Heechul ក្នុងកម្មវិធី

បន្ទាប់ពីស្ដាប់បញ្ហាខាងលើនេះមក ប្រុសស្អាត​ Heechul ក៏បាន​សារភាពចំៗ ចំពោះដំណើរដើមទង ដែលលោកសម្រេចចិត្តផ្ដាច់ទំនាក់ទំនង​ស្នេហាជាមួយអតីតមិត្តស្រីរបស់ខ្លួន គឺស្រីស្អាត Momo សមាជិកក្រុម TWICE មូលហេតុ គឺដោយ​សារតែ រឿងលោកជក់នឹងការលេងហ្គេម​ខ្លាំង​ពេកនេះដែរ៕

Heechul
Heechul
Heechul និង Momo
Heechul និង Momo

ប្រភព ៖ Allkpop                                

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T