មហាជនសរសើរពីសមត្ថភាពច្រៀងជាភាសាអេស្ប៉ាញរបស់ D.O សូម្បីតែជនជាតិដើមក៏ទប់មិនជាប់ដែរ!

//s9.kh1.co/3a/3a3270459912d5d3ad0b7d9e2e77514af661f9ea.jpg
យុវវ័យ

 ២៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មហាជន លើកសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពច្រៀងជាភាសាអេស្ប៉ាញបានយ៉ាងល្អរបស់ D.O សមាជិកក្រុម EXO ហើយសូម្បីតែជនជាតិដើមផ្ទាល់ ក៏ទប់អារម្មណ៍មិនជាប់ដែរ!

កូរ៉េខាងត្បូង ៖ កាល​ពី​ថ្ងៃទី ២៦ ខែ កក្កដា កន្លងទៅថ្មីៗនេះ ប្រុសស្អាត D.O សមាជិកក្រុម EXO ទើប​តែបានទម្លាក់អាល់ប៊ុម​ទោល​ដំបូង​របស់ខ្លួន​ មាន​ឈ្មោះ​ថា Empathy ដោយ​ក្នុងនោះ​រួម​មាន​ទាំង​បទចម្រៀង​ជា ​ភាសាកូរ៉េ អង់គ្លេស និង​អេស្ប៉ាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
D.O
D.O

ចំពោះបទ Si Fueras Mía ដែល B-side ជា​បទ It’s Love ត្រូវបាន Version ភាសាអេស្ប៉ាញ ក៏មានវត្តមានក្នុងអាល់ប៊ុមរបស់ D.O ដែរ ពេលស្ដាប់ហើយ​ធ្វើឲ្យប្រិយមិត្ត​មាន​អារម្មណ៍ថាធូរស្បើយ និង​សប្បាយ​រីករាយចិត្តព្រមជាមួយអត្ថន័យ បើទោះ​បីពួកគេ​មិនចេះភាសានេះក្ដី តែក៏អាចយល់ន័យបា​ន តាម​រយៈការបកប្រែជាភាសាអង់គ្លេស។

D.O
D.O

ទន្ទឹមនឹងការច្រៀងជាភាសាអេស្ប៉ាញនេះផងដែរ មហាជនគ្រប់គ្នាបានពោលកើត​សរសើរ​មិនដាច់ពីមាត់ ចំពោះសមត្ថភាព​ច្រៀងរបស់ Main Vocalist ប្រចាំក្រុម EXO រូបនេះ ថាលោកពិតជាច្រៀងបានពីរោះណាស់ មិនងាយ​មានអ្នកណាអាច​ច្រៀងបានយ៉ាងរលូន ហើយល្អដូចលោកទេ។

D.O
D.O

ពាក់នឹងជំនាញ ក៏ដូចជាសមត្ថភាពអាចច្រៀងភាសាបរទេសបានល្អបែបនេះ សូម្បី​ជនជាតិដើមអេស្ប៉ាញផ្ទាល់ក៏សរសើរពីទឹកដមសម្លេងរបស់ D.O ដែរ ព្រោះរាល់ពេលដែលពួកគេ​ស្ដាប់ហើយ គឺមានអារម្មណ៍ថារីករាយបំផុត៕

ចង់ដឹងថា ពីរោះយ៉ាង សូមចុចស្ដាប់វីដេអូខាងក្រោម ៖ 

  បទ Si Fueras Mía

ប្រភព ៖ Koreaboo                                    

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T