ទុក្ខជាន់ទុក្ខ! Kris Wu បង្ខំចិត្តលក់វីឡាប្រណីត ដើម្បីដោះបំណុលលុយ ១០០លានដុល្លារ

//s9.kh1.co/c2/c29dd481f349a1533ce3eba47ac61773afa7d4e8.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Kris Wu បានបាត់ដំណឹងសូន្យឈឹង ដែលតាមប្រភពមួយបាន រាយការណ៍ថា លោក សម្រេចចិត្ត លក់ផ្ទះវីឡាទំនើបព្រោះគាត់ត្រូវបង់ប្រាក់ ១០០ លានដុល្លារអាមេរិក សំណងកិច្ចសន្យាផ្សាយពាណិជ្ជកម្មថ្លៃៗ​របស់លោក។

ចិន៖ បន្ទាប់ពីរឿងអាស្រូវដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Kris Wu អស់រយៈពេលជាងមួយសប្តាហ៍ បានកើតលើឡើងតារាចម្រៀងប្រុសរូបនេះ បានបាត់បង់អ្វីៗ ទាំងអស់នៅក្នុងដៃ ចាប់តាំងពីអាជីពរបស់លោក រហូតដល់កិច្ចសន្យាផ្សាយពាណិជ្ជកម្មថ្លៃៗ​ ថែមទាំង នឹងប្រឈមមុខសំណងដែលរំពឹងទុករហូតដល់ ១០០ លានដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ មានហ្វេនៗជាច្រើន កំពុងព្រួយបារម្ភ បើសិនជារឿងនេះ វាជាការពិត ដូចការចោទប្រកាន់ពីក្មេងស្រីរងគ្រោះនោះ អតីតសមាជិកក្រុម EXO អាចនឹងមានហានិភ័យនៃការជាប់ពន្ធនាគារ។ តែយ៉ាង រហូតដល់ឥឡូវនេះមនុស្សគ្រប់គ្នាចាប់អារម្មណ៍ថា តើ Kris Wu នៅកន្លែងណាដែរ តើលោកសង្ងំលាក់ពួងដល់ពេលណា?

ជាក់ស្តែងកាលពីថ្មីៗនេះ មានប្រភពមួយបានរាយការណ៍មកថា តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ បានកំពុងបង្ខំចិត្ត លក់ផ្ទះវីឡាទំនើបព្រោះត្រូវបង់ប្រាក់ ១០០ លានដុល្លារ។ បន្ទាប់ពីមានរឿងអាស្រូវគួរឱ្យភ្ញាក់ផ្អើលមួយនេះ​ ថ្វីត្បិតដូច្នេះមែន តែរហូតមកដល់ពេលនេះ ព័ត៌មានទាំងអស់ដែលទាក់ទងនឹងតារាប្រុសរូបនេះ គឺមិនទាន់ដឹងការពិតនោះទេ ហើយរូបលោកក៏មិនទាន់បានបង្ហាញខ្លួន ធ្វើសេចក្តីថ្លែងការណ៍ណាមួយផងដែរ៕

ប្រភព៖ QQ

សូមទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu
Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T