ស្មោះណាស់! Allegri បង្ហើបផ្ទាល់មាត់ថាសុខចិត្តបដិសេធក្លិបយក្សមួយនេះដើម្បីបានមកដឹកនាំ Juventus វិញ

//s9.kh1.co/47/47f9aad4cb85a011349e2f6caddbfe1287b15b78.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Allegri បដិសេធមិនទៅដឹកនាំ Real Madrid ដើម្បីបានវិលត្រឡប់មក Juventus វិញ

អ៊ីតាលី៖ លោកគ្រូបង្វឹក Max Allegri បានមកដឹកនាំក្លិបសេះបង្កង់ Juventus ជាលើកទី២បន្ទាប់ពីចាកចេញនៅឆ្នាំ២០១៩ បន្ទាប់ពីលោកគ្រូបង្វឹក Maurizio Sarri និង Andrea Pirlo សុទ្ធតែបរាជ័យក្នុងការដឹកនាំ Juventus ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Max Allegri
លោកគ្រូបង្វឹក Max Allegri

ប៉ុន្តែលោកគ្រូបានបង្ហើបថា មុនមកដឹកនាំ Juventus ជាលើកទី២នេះគឺលោកបានបដិសេធសំណើមិនទៅដឹកនាំក្លិបអធិរាជស Real Madrid រួចមកហើយដោយសារតែលោកគ្រូនៅមានឆន្ទៈចង់ដឹកនាំឲ្យ Juventus ក្លាយជាក្លិបឈរនៅលេខរៀងទី១នៅ Serie A ។

លោកគ្រូបង្វឹក Max Allegri
លោកគ្រូបង្វឹក Max Allegri

Real Madrid បានទាក់ទងទៅ Allegri មុនគេបន្ទាប់ពីលោកគ្រូបង្វឹក Zinedine Zidane ចុះចេញពីតំណែង ដោយលោក Allegri បានបកស្រាយក្នុងសន្និសីទកាសែតថា៖

ខ្ញុំត្រូវតែអរគុណដល់លោកប្រធានក្លិប Real Madrid ដែលផ្ដល់ឱកាសដល់ខ្ញុំ ប៉ុន្តែខ្ញុំជ្រើសរើស Juventus ព្រោះតែខ្ញុំស្រឡាញ់ក្លិបនេះ ហើយខ្ញុំជឿជាក់លើកីឡាករក្មេងៗរបស់ក្លិប។ វាពិតជារឿងដ៏គួរឲ្យរីករាយដែលបានដឹកនាំក្លិបមួយនេះ ប៉ុន្តែពួកយើងត្រូវតែយកឈ្នះការប្រកួត នោះជារឿងដ៏សំខាន់។ ខ្ញុំគួរតែអរគុណដល់ក្លិបផ្សេងៗទៀតដែលដាក់សំណើមកកាន់ខ្ញុំប៉ុន្តែកាលណោះខ្ញុំក្រោកតាំងពីព្រឹក ទាក់ទងទៅ Andrea Agnelli ដើម្បីសុំជួបជាមួយគេ។ ខ្ញុំពិតជាអរគុណដែលគេឲ្យខ្ញុំត្រឡប់មកដឹកនាំទីនេះវិញ។ អ្វីដែលពួកយើងធ្វើនឹងចារទុកជាប្រវត្តិសាស្ត្រ។ ពីរឆ្នាំមុន ពួកយើងសម្រេចចិត្តចែកផ្លូវគ្នា ឥលូវនេះពួកយើងកំពុងខិតខំប្រឹងប្រែងសម្រេចគោលដៅ។

លោកគ្រូបង្វឹក Max Allegri 
លោកគ្រូបង្វឹក Max Allegri
លោកគ្រូបង្វឹក Max Allegri

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ Real Madrid ក៏ធ្លាប់ដាក់សំណើសុំ Max Allegri មកដឹកនាំដែរតែលោកបានបដិសេធម្ដងរួចមកហើយ៕

លោកគ្រូបង្វឹក Max Allegri
លោកគ្រូបង្វឹក Max Allegri

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T