រឿង៣យ៉ាង ដែលគួរតែផ្លាស់ប្តូរជាបន្ទាន់ បើមិនចង់រងទុក្ខពេញមួយជីវិត

//s9.kh1.co/ae/ae97ddc5ff11aaeacd53687e0d44575769213ee4.jpg
នារី

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រឿងទាំងនេះហើយ ដែលមនុស្សស្រីគ្រប់រូប គួរតែធ្វើការផ្លាស់ប្តូរជាបន្ទាន់ បើមិនអញ្វឹងទេ វាអាចនឹងធ្វើឱ្យអ្នកទាំងអស់គ្នា បាត់បង់ក្តីសុខ ហើយវាក៏អាចធ្វើឱ្យអ្នកទាំងអស់គ្នា ទទួលរងនូវទុក្ខវេទនាអស់មួយជីវិតទៀតផង។

យល់ដឹង៖ មនុស្សស្រីគ្រប់រូប ប្រសិនបើមិនចង់រស់នៅ ដោយទទួលរងនូវទុក្ខវេទនា ពេញមួយជីវិតទេនោះ អ្នកទាំងអស់គ្នា គួរតែរៀនមើលពីកាលៈទេសៈ ហើយរៀនមានការផ្លាស់ប្តូរខ្លួនឯង ដើម្បីទទួលយកនូវអ្វីដែលថ្មីៗ ព្រោះអ្វីៗគ្រប់យ៉ាង វាមិនមែននៅដូចដើម បានរហូតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ចំពោះនូវរឿងរ៉ាវមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះហើយ ដែលមនុស្សស្រីគ្រប់រូបគួរតែធ្វើការផ្លាស់ប្តូរជាបន្ទាន់ បើមិនអញ្ចឹងទេ ជីវិតរបស់អ្នកទាំងអស់គ្នា ច្បាស់ជារស់នៅនៅដោយមានការស្តាយក្រោយ និងរងទុក្ខវេទនាជាមិនខាន ដូច្នេះហើយ មនុស្សស្រីគួរតែរៀនផ្លាស់ប្តូរវា ឱ្យបានលឿនបំផុត កុំឱ្យវារំលងផុត ហើយក្លាយទៅជារឿង ដែលស្តាយក្រោយឱ្យសោះ។

រឿង៣យ៉ាង ដែលមនុស្សស្រីគួរតែមានការផ្លាស់ប្តូរជាបន្ទាន់ បើមិនចង់ទទួលរងទុក្ខពេញមួយជីវិតទេនោះ៖

១. លះបង់នូវគំនិតដែលធ្វើខ្លួន ដើម្បីផ្គាប់ចិត្តអ្នកដទៃ

រូបតំណាង
រូបតំណាង

មនុស្សស្រីគ្រប់រូប គួរតែមានការផ្លាស់ប្តូរ និងលះបង់ចោលនូវគំនិត ដែលធ្វើខ្លួន ដើម្បីតែផ្គាប់ចិត្តអ្នកដទៃនោះទៅ ព្រោះមិនថាអ្នកព្យាយាមធ្វើល្អ ខ្លាំងប៉ុណ្ណាទេ គឺអ្នកនៅតែមិនអាចផ្គាប់ចិត្ត មនុស្សបានទាំងលោកដែរ។ ម្យ៉ាងវិញ ការព្យាយាមផ្គាប់ចិត្តអ្នកដទៃ វាក៏ធ្វើឱ្យអ្នក គ្មានក្តីសុខពិតប្រាកដជាមួយខ្លួនឯងដែរ ដូច្នេះហើយ មនុស្សស្រី បើមិនចង់រងទុក្ខ និងគ្មានក្តីសុខពេញមួយជីវិតទេនោះ អ្នកគួរតែផ្លាស់ប្តូរខ្លួនឯង ឱ្យមានភាពក្លាហាន ក្នុងការធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដ នោះជីវិតអ្នកនឹងជួបតែក្តីសុខពិត។

២. កុំស្ទាក់ស្ទើរក្នុងការឱ្យខ្លួនឯងបានធ្វើនូវរឿងថ្មីៗ

រូបតំណាង
រូបតំណាង

មនុស្សស្រីនៅក្នុងសង្គមសព្វថ្ងៃនេះ ទម្រាំតែក្លាយទៅជាមនុស្សស្រីម្នាក់ ដែលជោគជ័យនៅក្នុងសង្គមនេះបាន គឺពួកគេសុទ្ធសឹងតែមានភាពក្លាហាន និងមិនមានភាពស្ទាក់ស្ទើរ ក្នុងការធ្វើអ្វីមួយឡើយ។ ហេតុនេះហើយ បានជាមនុស្សស្រីគ្រប់រូប គួរតែមានការផ្លាស់ប្តូរនូវភាពភ័យខ្លាច និងភាពស្ទាក់ស្ទើររបស់ខ្លួនឯង ដែលធ្វើឱ្យខ្លួនឯង មិនហ៊ានធ្វើនូវរឿងថ្មីៗ ព្រោះថារឿងថ្មីៗទាំងនោះ គឺវាសុទ្ធសឹងតែជាឱកាស ដែលអាចធ្វើឱ្យមនុស្សស្រី ទទួលបាននូវជោគជ័យ និងអាចក្លាយទៅជាមនុស្សស្រីម្នាក់ ដែលមានក្តីសុខទៀតផង។

៣. ដឹងថាអ្វីដែលមិនគួរឱបក្រសោប

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រី ប្រសិនបើកំពុងតែឱបក្រសោបរបស់ ឬរឿងអ្វីមួយ ដែលវាគ្មានន័យអ្វី សម្រាប់ជីវិតរបស់អ្នកតទៀតនោះ អ្នកគួរតែមានការផ្លាស់ប្តូរ នូវការគិតរបស់អ្នកជាបន្ទាន់ ព្រោះរបស់ ឬរឿងទាំងនោះ វាអាចបំផ្លាញសេចក្តីសុខពិតប្រាកដរបស់អ្នកបានយ៉ាងលឿន ហេតុនេះហើយ បើមិនចង់បាត់បង់ក្តីសុខ ហើយត្រូវរស់នៅរងទុក្ខវេទនា ពេញមួយជីវិតទេនោះ មនុស្សស្រីគួរតែផ្លាស់ប្តូរការគិត ហើយគួរតែដឹងថា អ្វីដែលមិនគួរឱ្យឱបក្រសោប ឬទុកនៅក្បែរខ្លួន៕

ប្រភពphunuvagiadinh

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T