លោក Merson ប្រាប់ឲ្យ Spurs ចុះកុងត្រាយកម្នាក់នេះទៅ បើសិន Kane ចាកចេញ

//s9.kh1.co/d6/d6e49b2418d541b916e77f8cc4d179a315724328.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Merson ប្រាប់ឲ្យ Spurs ចុះកុងត្រាយកម្នាក់នេះទៅ បើសិន Kane ចាកចេញ។

អង់គ្លេស៖ ពិតណាស់ Harry ​Kane ត្រូបានក្លិបគូប្រជែងក្នុងក្របខណ្ឌ Premier League រួមមាន Manchester City និង Manchester United ចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំង ប៉ុន្ដែ Tottenham Hotspur នៅមានការស្ទាក់ស្ទើរក្នុងការលក់ចេញ ព្រោះតែពួកគេចង់បានតម្លៃខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kane
Kane

យ៉ាងណាមិញ ប្រសិនបើប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះចាកចេញពី Spurs នារដូវកាលក្ដៅនេះ អតីតកីឡាករក្លិប Arsenal លោក Paul Marson បាននិយាយថាក្លិបគួរតែនាំយកកីឡាករសញ្ជាតិមុិកស៊ិក Raul Jimenez ដែលជាកីឡាករមានសមត្ថភាពម្នាក់ក្នុងក្របខណ្ឌ Premier League មកជំនួសកន្លែងរបស់គេ។

លោក Paul Marson 
លោក Paul Marson 

លោក Merson បានប្រាប់ Sportskeeda ថា៖

ខ្ញុំបានតាមដាន Raul Jimenez យូរមកហើយ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលដែលក្រុមធំៗទាំង៦ មិនបានកត់សម្គាល់ពីសមត្ថភាពរបស់គេ។

លោក Merson
Jimenez 
Jimenez 

គួរឲ្យដឹងថា Jimenez វ័យ៣០ឆ្នាំ រកបាន៣១គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៦ប្រកួតសម្រាប់ក្លិប Wolves រយៈពេល៣រដូវកាលកន្លងមក ហើយរូបគេមិនសូវបានបង្ហាញខ្លួនទៀងទាត់ប៉ុន្មានទេ ដោយសារតែបញ្ហារបួស៕

Jimenez 
Jimenez 

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T