V គឺជាតារា Kpop Solo ដំបូងគេ និងតែមួយគត់ដែលទទួលបានកំណត់ត្រានេះប្រចាំ Spotify!

//s9.kh1.co/18/185cc49ff0f97c756c7ab8e4e15037d81cd1969a.jpg
យុវវ័យ

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជើងខ្លាំងមានតែ ១គ្មាន២! តារាប្រុស V សមាជិកក្រុម BTS ក្លាយជាតារា Kpop Solo ដំបូងគេបង្អស់ និងតែមួយគត់ដែលទទួលបានកំណត់ត្រានេះប្រចាំ Spotify

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ប្រុសស្អាត V សមាជិកក្រុម BTS ទើបតែទទួលបានសមិទ្ធផលសំខាន់ផ្ទាល់ខ្លួន ជាមួយនឹងកំណត់ត្រាបទចម្រៀងទោលរបស់លោកចំនួន ៥បទ ដែលបច្ចុប្បន្នមានអ្នកចូលស្ដាប់លើសពី ៧០ លាន Streams លើ Spotify

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
V
V

តាមរយៈកំណត់ត្រាថ្មីខាងលើនេះ បានធ្វើឲ្យ V ក្លាយជាតារា Kpop Solo ដំបូងគេបង្អស់ និងតែមួយគត់ដែលទទួលបានជោគជ័យសំខាន់ ប្រចាំប្រវត្តិសាស្រ្តរបស់កម្មវិធីតន្ដ្រី Spotify

លើសពីនេះទៅទៀត តារាប្រុសរូបនេះ ក៏ក្លាយជាតារាកូរ៉េទោលដំបូងគេ ដែលរកបានកំណត់តាកំពូលប្រចាំ SoundCloud ក្នុងនាមជា Idol មាន Solo Song ចំនួន ៣បទរកបានចំនួនអ្នកចូលស្ដាប់លើសពី ៨០ លាន Streams និងមានចម្រៀង ២បទរកបានចំនួន Like លើសពី ១លាន Likes

V
V

សូមអបអរ V ចំពោះកំណត់ត្រាទាំងនេះ!

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T