សំណាងណាស់! ជីកអណ្ដូងសុខៗ ក៏ប្រទះឃើញត្បូងកណ្ដៀងដ៏ធំបំផុត ដែលមានតម្លៃ…

//s9.kh1.co/83/835f7baa742fc144a4d22cd33a34d03ee2a2c109.jpg
សង្គម

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តម្លៃដល់ទៅជិត១០០លានដុល្លារអាមេរិក

ស្រីលង្កា៖ ថ្មីៗនេះ បុរសម្នាក់ឈ្មោះថា Gamage បានប្រទះឃើញដោយចៃដន្យ នៃត្បូងកណ្ដៀងដ៏ធំបំផុតនៅលើពិភពលោក ខណៈពេលកំពុងជីកអណ្ដូងទឹកនៅទីធ្លាសួនច្បារផ្ទះរបស់គាត់ ក្នុងទីក្រុង Ratnapura ប្រទេសស្រីលង្កា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ត្បូងកណ្ដៀងដ៏ធំនេះ មានទម្ងន់ជាង៥១០គីឡូក្រាម (២.៥លានការ៉ាត់) និងត្រូវបានគេដាក់ឈ្មោះឲ្យថា “Serendipity Sapphire”។ ហើយក្រោយពីប្រទះឃើញដូច្នេះ បុរសខាងលើបានផ្ដល់ដំណឹងទៅកាន់អាជ្ញាធរ ប៉ុន្ដែវានឹងត្រូវចំណាយពេលជាងមួយឆ្នាំឯណោះ ដើម្បីសម្អាតថ្មភក់ និងភាពមិនបរិសុទ្ធផ្សេងទៀត មុនពេលពួកគេអាចវិភាគបន្ថែមផងដែរ។ ក្នុងអំឡុងពេលនៃដំណើរការសម្អាត មានថ្មមួយចំនួនបានធ្លាក់ចេញពីចង្កោម ដែលគេអាចដឹងបានថា វាជាត្បូងកណ្ដៀងដ៏មានគុណភាពខ្ពស់មែនទែន។

យ៉ាងណាមិញ អ្នកជំនាញបានធ្វើការប៉ាន់ស្មានដែរថា ត្បូងកណ្ដៀងនេះ នឹងអាចលក់បានក្នុងតម្លៃដល់ទៅជិត១០០លានដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: BBC

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T