Varane ទំនងជាដណ្ដើមលេខអាវរបស់កីឡាករម្នាក់នេះ បើសិនផ្ទេរមក Man UTD មែន

//s9.kh1.co/72/7291589f351e8e80dba765ff8c654f281e0337b4.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Varane អាចនឹងពាក់អាវលេខ៤ដែលជារបស់ Phil Jones

អេស្ប៉ាញ៖ ការចរចារបស់ Manchester United ក្នុងការទិញយកខ្សែការពារ Raphael Varane ពីក្លិប Real Madrid មានភាពរលូនល្អណាស់ហើយគេរំពឹងទុកថាឆាប់ៗនេះ Varane នឹងផ្ទេរមកលេងនៅទឹកដី Old Trafford ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Man United គ្រោងនឹងចាយលុយតែ៣៤លានផោន(ស្មើនឹងប្រមាណ ៤៦.៨លានដុល្លារ) និងចុះកុងត្រា៤ឆ្នាំ សម្រាប់កីឡាករវ័យ២៨ឆ្នាំរូបនេះដើម្បីយកគេមកចាប់ដៃគូជាមួយប្រធានក្រុម Harry Maguire ផងដែរ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

ដោយឡែកចំពោះលេខអាវវិញគឺ កាលនៅ Real Madrid Varane ធ្លាប់ពាក់អាវលេខ ១៩,២ និងលេខ ៥ ប៉ុន្តែនៅ ក្រុមជម្រើសជាតិបារាំងគឺគេពាក់អាវលេខ៤ ដូច្នេះបើសិនផ្ទេរមក Man UTD មែនគេអាចនឹងមានឱកាសបានពាក់អាវលេខ៤ដែលជាលេខសំណព្វរបស់គេ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane នៅជម្រើសជាតិបារាំង
ខ្សែការពារ Raphael Varane នៅជម្រើសជាតិបារាំង

យ៉ាងណាមិញ ខ្សែការពារ Phil Jones ដែលបានស្នាក់នៅក្លិប Manchester United អស់រយៈពេលជិត១០ឆ្នាំជាម្ចាស់អាវលេខ៤នេះ តែយោងតាមប្រភពមួយ Man UTD គ្រោងនឹងដោះលែងឲ្យ Jones ចាកចេញដូច្នេះ Varane អាចនឹងមានឱកាសបានធ្វើជាម្ចាស់របស់លេខអាវនេះ៕

ខ្សែការពារ Phil Jones
ខ្សែការពារ Phil Jones
លេខអាវគិតទុករបស់ Raphael Varane 
លេខអាវគិតទុករបស់ Raphael Varane 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T