ឈប់យល់ច្រឡំទៅ! Kepa បកស្រាយការពិតដែលគេមិនព្រមប្ដូរចេញកាលប៉ះ Man City ជំនាន់ Sarri នៅដឹកនាំ

//s9.kh1.co/d7/d77b7bdefb6e2014fd58e89a59cc168f28af115f.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Kepa និយាយពីហេតុផលដែលគេមិនព្រមប្ដូរចេញ

អង់គ្លេស៖ អ្នកចាំទីរបស់ក្លិបតោខៀវ Chelsea គឺ Kepa Arrizabalaga បានបង្ហើបការពិតនៅពីក្រោយរឿងអាស្រូវដ៏ល្បីល្បាញរបស់គេកាលឆ្នាំ២០១៩ ក្នុងការប្រកួតទល់នឹង Manchester City ដែលគេមិនព្រមប្ដូរចេញតាមបញ្ជារបស់លោកគ្រូបង្វឹក Maurizio Sarri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga

កាលណោះគឺ ជាការប្រកួត Carabao Cup វគ្គផ្ដាច់ព្រ័ត្រហើយនៅម៉ោងបន្ថែម បន្ទាប់ពីក្រុមទាំងពីរលេងស្មើគ្នា ០ ទល់នឹង ០ ។

អ្នកចាំទី Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga

ដោយសារមើលឃើញថា Kepa រាងលំបាកក្នុងការចាប់បាល់ និងលេងមិនសូវល្អ លោកគ្រូ Sarri បានហៅអ្នកចាំទី Willy Cabellero ឲ្យមកជំនួស Kepa ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបែរជាបដិសេធមិនព្រមប្ដូរចេញ ដែលដល់ថ្នាក់ David Luiz និងជំនួយការគ្រូបង្វឹកលោក Gianfranco Zola ទៅប្រាប់ហើយក៏នៅតែចង់លេងបន្តទៀត។

លោកគ្រូបង្វឹក Maurizio Sarri 
លោកគ្រូបង្វឹក Maurizio Sarri 
David Luiz ដើរចូលមកនិយាយជាមួយ Kepa
David Luiz ដើរចូលមកនិយាយជាមួយ Kepa

លទ្ធផល Chelsea ចាញ់បាល់ប៉េណាល់ទី ៣ ទល់នឹង ៤ ជាមួយ Man City ដែលធ្វើឲ្យអ្នកគាំទ្របានរិះគន់ Kepa យ៉ាងចាស់ដៃ។

លោកគ្រូបង្វឹក Maurizio Sarri និង Kepa
លោកគ្រូបង្វឹក Maurizio Sarri និង Kepa

យ៉ាងណាមិញ ឥលូវនេះ Kepa បានចេញមុខបកស្រាយការពិតដោយផ្ទាល់មាត់ថា៖

កាលណោះ Man City កំពុងមានប្រៀបក្នុងការប្រកួតហើយសុខៗខ្ញុំក៏មានអារម្មណ៍ឈឺជើងតិចតួច បន្ទាប់មកខ្ញុំឃើញលោក Sarri ឲ្យ Willy ទៅកំដៅសាច់ដុំ។ ខ្ញុំមិនដឹងថាគិតខុសឬត្រូវទេតែ ខ្ញុំព្យាយាមបញ្ជូនសញ្ញាថាខ្ញុំមិនអីទេ ខ្ញុំមិនបានរងរបួសទេ ប៉ុន្តែពួកយើងប្រកួតនៅ Wembley ដែលមានអ្នកគាំទ្រ ៨ម៉ឺននាក់ ទើប Sarri មិនបានយល់ពីអ្វីដែលខ្ញុំនិយាយ។ នៅពេលដែលអាជ្ញាកណ្ដាលក្រៅទីលានលើកស្លាកប្ដូរខ្ញុំចេញ គឺខ្ញុំគួរតែចេញ ហើយខ្ញុំសុំទោសដែលមិនបានចាកចេញ។ ខ្ញុំពិតជាសុំទោសគ្រប់គ្នាដែលពាក់ព័ន្ធ ជាពិសេសទៅលោក Maurizio Sarri និង Willy ដែលជាមិត្តរួមក្រុមដ៏ល្អម្នាក់ និងមិត្តរួមក្រុមផ្សេងព្រមទាំងអ្នកគាំទ្រដែរ។ បន្ទាប់មកខ្ញុំក៏បាននិយាយជាមួយលោកគ្រូបង្វឹកពីស្ថានការណ៍ ​​​មួយនោះហើយពួកយើងក៏បានយល់ពីគ្នា។ បន្ទាប់មកខ្ញុំក៏មិនបានចូលលេងមួយប្រកួតតែក្រោយមក ខ្ញុំបានចូលលេងវិញតាមធម្មតា។ ប៉ុន្តែក្រោយមក ខ្ញុំបានឆែកទូរស័ព្ទមើលព័ត៌មានបន្ទាប់ពីការប្រកួតចប់ ខ្ញុំដឹងភ្លាមថាខ្ញុំល្បីពេញពិភពលោកទៅហើយ។ មនុស្សទាំងនោះបានបង្ហោះរូបនោះនិងគិតថាខ្ញុំមិនគោរពលោកគ្រូ Sarri ។ ខ្ញុំត្រូវគេយល់ច្រឡំ កាលណោះខ្ញុំគ្រាន់តែព្យាយាមប្រាប់លោកគ្រូថាខ្ញុំមិនឈឺអីទេ ខ្ញុំព្យាយាមពន្យល់តែមិនអាច។ ប៉ុន្តែខ្ញុំនៅមានទំនាក់ទំនងល្អជាមួយ Maurizio ហើយលើកក្រោយបើជួបស្ថានការណ៍បែបនេះទៀត ខ្ញុំដឹងហើយថាត្រូវធ្វើអី៕

អ្នកចាំទី Kepa Arrizabalaga 
អ្នកចាំទី Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T