ដាក់ចំៗម្ល៉េះ? Haaland សង្ឃឹមថា ក្លិបគីឡូធ្ងន់មួយនេះ មិនដាក់សំណើទិញយករូបគេ

//s9.kh1.co/5d/5d4a87a025c8a8016e7f74ae584ce925ad1314d3.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Erling Haaland មិនចង់ឲ្យ Chelsea ទិញគេក្នុងតម្លៃដ៏ថ្លៃឡើយ

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Erling Haaland សង្ឃឹមថា Chelsea នឹងមិនដាក់សំណើដើម្បីទិញយករូបគេក្នុងតម្លៃ១៥០លានផោន (ឬប្រមាណ២០៨លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Haaland
កីឡាករ Erling Haaland

ជាការពិតណាស់ សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ លោក Thomas Tuchel បានដាក់គោលដៅចម្បងគេក្នុងការនាំយក Haaland មកកាន់កីឡដ្ឋាន Stamford Bridge ហើយ ម្ចាស់ក្លិប Chelsea លោក Roman Abramovich ក៏គាំទ្រនូវគំនិតមួយនេះពេញទំហឹងផងដែរ។ 

លោក Thomas Tuchel
លោក Thomas Tuchel

Haaland បាននិយាយថា៖

ខ្ញុំមិនបាននិយាយជាមួយភ្នាក់ងាររបស់ខ្ញុំជាងមួយខែហើយ។ ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេ។ ចំនួនលុយ គឺ ពិតជាច្រើនណាស់សម្រាប់មនុស្សតែម្នាក់។ ខ្ញុំសង្ឃឹម ថា វាគ្មានអ្វីកើតឡើងទៅចុះ៕

កីឡាករ Erling Haaland
កីឡាករ Erling Haaland
កីឡាករ Erling Haaland

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T