Man UTD គ្រោងវ៉ៃចេញកីឡាករ៧នាក់ រួមទាំង Pogba ដើម្បីប្រមូលលុយទិញកីឡាករចូល ២នាក់ថែមទៀត

//s9.kh1.co/69/699858776a87d42c08a7b5208f4bba6bd4a618c4.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Man UTD គ្រោងវ៉ៃចេញកីឡាករ៧នាក់ រួមទាំង Pogba ដើម្បីទិញកីឡាករចូល ២នាក់ថែមទៀត។

អង់គ្លេស៖ ពិតណាស់ ក្រុមបិសាចក្រហម Manchester United បាននាំចូលកីឡាករ២នាក់ រួចរាល់ហើយនារដូវក្ដៅនេះ រួមមាន Jadon Sancho តម្លៃ ៧២.៩លានផោន (ឬប្រមាណ ១០១លានដុល្លារអាមេរិក) និង Raphael Varane ក្នុងតម្លៃ ៣៤.២លានផោន (ឬប្រមាណ ៤៧លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sancho និង Varane
Sancho និង Varane

ទោះជាយ៉ាងណា Man UTD គ្រោងនឹងលក់ចេញ ឬ ដាក់ឲ្យក្លិបផ្សេងខ្ចីជើងកីឡាករចំនួន ៧នាក់ ដើម្បីប្រមូលលុយទិញយកកីឡាករថ្មីចំនួន ២នាក់បន្ថែមទៀត ដែលជាកីឡាករលេងតំណែងខ្សែការពារ និងខ្សែបម្រើ។

ក្នុងចំណោមកីឡាករដែលត្រៀមលក់ចេញរួមមាន Paul Pogba ​ប្រសិនបើគេបដិសេធមិនបន្ដកិច្ចសន្យាថ្មី ដោយកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកំណត់នៅឆ្នាំក្រោយ ហើយក្លិបទំនងលក់គេឲ្យទៅ PSG ក្នុងតម្លៃប្រមាណ ៥០លានផោននារដូវក្ដៅនេះ ព្រោះមិនចង់ទុករហូតដល់លែងមានតម្លៃខ្លួនឡើយ។ 

Pogba 
Pogba 

ស្រដៀងគ្នានេះ កិច្ចសន្យារបស់ Jesse Lingard ក៏នឹងផុតកំណត់នៅឆ្នាំក្រោយដែរ ហើយទោះបីលោក ​Solskjaer ចាប់អារម្មណ៍សមត្ថភាពរបស់គេអំឡុងពេលក្លិបផ្សេងខ្ចីជើងរដូវកាលមុនក៏ដោយ ក៏ ​ Man UTD នឹងពិចារណាលក់ បើមានក្លិបណាហ៊ានថ្លៃប្រហែល ៣០លានផោន។

Lingard 
Lingard 

ដោយឡែក កីឡាករ ៥នាក់ទៀត ដែលក្លិបគ្រោងនឹងលក់ ឬ ដាក់ឲ្យខ្ចីជើង មានដូចជា Axel Tuanzebe, Brandon Williams, Diogo Dalot, Andreas Pereira និង Facundo Pellestri

គួរបញ្ជាក់ដែរថា កីឡាករ២រូបដែលលោក Solskjaer  ចង់នាំចូលនោះរួមមាន ខ្សែការពារ Kieran Trippier របស់ក្លិប Atletico Madrid និងខ្សែបម្រើ Declan Rice របស់ក្លិប West Ham ៕

Rice
Rice
Trippier 
Trippier 

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T