ចប់ហើយ! មិនទាន់បានលេងមួយប្រកួតផង ឥឡូវកីឡាករចំណូលថ្មីរបស់ PSG រូបនេះរបួសបាត់

//s9.kh1.co/14/14a35eee3e6231a3cd0e13c13e78c9f55366a986.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនទាន់បានលេងមួយប្រកួតផង ឥឡូវកីឡាករចំណូលថ្មីរបស់ PSG ខ្សែការពារ Ramos របួសបាត់

បរទេស៖ កីឡាករ Sergio Ramos បានរងរបួសនៅផ្នែកកំភួនជើងខាងឆ្វេងជាមួយក្រុម Paris Saint-Germain ហើយខ្សែការពារសញ្ជាតិ អេស្ប៉ាញ នឹងខកខានមិនបានចូលហ្វឹកហាត់រហូតដល់សប្តាហ៍បន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

តួយ៉ាង អតីតប្រធានក្រុមរបស់ Real Madrid គឺមិនបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះរបស់អ្នកចាត់ការលោក Mauricio Pochettino នោះទេ សម្រាប់ការប្រកួតលក្ខណៈមិត្តភាពមុនបើករដូវកាលលើកទី ៥ រវាងក្រុម PSG ទល់នឹងក្រុម Sevilla នៅទឹកដីប្រទេស ព័រទុយកាល់ កាលពីម្សិលមិញនេះ។

  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

ក្នុងនោះ PSG បានបង្ហើបឱ្យដឹងថា របួសរបស់ Ramos បានកើតឡើងនៅពេលដែលរដូវកាល ២០២០-២០២១ បានបញ្ចប់ ហើយគាត់គឺនៅមានបញ្ហាផ្នែករាងកាយខ្លះៗ, ទន្ទឹមនឹងនេះគាត់កំពុងតែព្យាយាមហ្វឹកហាត់ដើម្បីឱ្យត្រឡប់មកកាន់សភាពដើមឡើងវិញ៕

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T