តើតារានិករនីមួយៗ អាចបំភ្លេចអ្នកចាស់លឿនប៉ុណ្ណា ក្រោយបែកគ្នា?

//s9.kh1.co/d5/d56965ccc2b5f71672d41f51c72cf690476ab580.jpeg
យុវវ័យ

 ២៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ចង់ដឹងទេថាពួកគេប្រើពេលលឿន ឬយូរយ៉ាងណាក្នុងការភ្លេចសង្សារចាស់? មកអានខាងក្រោមនេះ!

យលដឹង៖ ពេលខ្លះបេះដូងរបស់អ្នកតែងតែ បដិសេធជាមួយខួរក្បាលជានិច្ច ទោះបីជាខំបំភ្លេចយ៉ាងណា ក៏មិនអាចបញ្ជាបេះដូងបានដែរ ហើយវាស្ទើរតែមិនអាចទៅរួចទេ ក្នុងការទុកអតីតកាលចោល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែប្រសិនបើអ្នកមិនរៀនធ្វើដំណើរទៅមុខទៀត តើអ្នកអាចឈានទៅជីវិតថ្មីយ៉ាងដូចម្តេច?

♈️ Aries (Mar 21 – Apr 19)

អ្នកមិនចាំបាច់ព្រួយបារម្ភអំពី Aries ទេ នៅពេលនិយាយអំពីការបែកបាក់។ ពួកគេនឹងអាចបន្តដំណើរទៅមុខបានយ៉ាងលឿន ហើយវាកម្រណាស់ ដែលថាពួកគេនៅជាប់ចិត្តនឹងអតីតកាលនោះ។ ពួកគេពិតជាគួរឱ្យស្រឡាញ់ និងងប់ងល់ចំពោះស្នេហាណាស់ ហើយការស្វែងរកស្នេហាថ្មី គឺជាការងាយស្រួលសម្រាប់ពួកគេ។ 

Aries មិនចាំបាច់ស្វែងរកស្នេហាទេ វានឹងមកដល់ដោយខ្លួនឯង។

ប្រសិនបើពួកគេនៅតែមិនអាចបំភ្លេចអតីតរបស់ពួកគេបាន លុះត្រាតែមានហេតុផលល្អមួយចំនួន។ ពួកគេមិនមែនជាប្រភេទ ចាប់ផ្ដើមហើយក៏បញ្ចប់ទេ បើស្រលាញ់ត្រូវតែច្បាស់លាស់។

♉️ Taurus (Apr 20 – May 20)

ចំពោះ Taurus ពួកគេពិបាកបន្តិច ក្នុងការបំភ្លេចអ្នកចាស់ ព្រោះពួកគេជាមនុស្សមិនងាយដាក់ចិត្តស្រលាញ់។ មិនងាយដាក់ចិត្ត ព្រោះតែខ្លាចភាពឈឺចាប់ តែបើពួកគេបានប្រាកដថា ដាក់ចិត្តស្រលាញ់ហើយ គឺពួកគេច្បាស់លាស់ និងគិតដល់អនាគត។ ពួកគេជាមនុស្សស្រលាញ់ខ្លាំង ទៅលើដៃគូដូច្នេះប្រសិនបើឈានដល់ការបែកបាក់ គឺវាពិតជាពិបាកទទួលណាស់ សម្រាប់ពួកគេ ក្នុងការបំភ្លេចរាល់សកម្មភាព ដែលពួកគេបានសាងឡើងជាមួយដៃគូ និងពិបាកក្នុងការបំភ្លេចរហូតដល់ មួយឆ្នាំឡើងទៅ ទើបអាចបំភ្លេចបាន ឬលុះត្រាតែមានអ្នកថ្មីចូលមកក្នុងជីវិត។ 

ពួកគេតែងតែតាមដាន សកម្មភាពរបស់សង្សារចាស់ ហើយតែងតែសង្ឃឹមថាគេនឹងត្រលប់។ ប៉ុន្តែបើម្នាក់នោះ មានអ្នកថ្មី អារម្មណ៍ស្រលាញ់របស់ Taurus ក៏អស់ភ្លាមៗទៅតាមហ្នឹង។

ពួកគេក៏មិនមែនជាមនុស្សម្នាក់ ដែលអាចរកឃើញស្នេហាថ្មីបានឆាប់រហ័សនោះឡើយ។

♊️ Gemini (May 21 – Jun 20)

Gemini គឺជាមនុស្សម្នាក់ដែលត្រូវជាប់នឹងអតីតរបស់ពួកគេ ជារៀងរហូត! ពួកគេពិតជាស្អប់ការនៅម្នាក់ឯង ដូច្នេះនៅពេលដែលមានទំនាក់ទំនង ពួកគេចូលចិត្តធ្វើឱ្យវាក្លាយជាទំនាក់ទំនងចុងក្រោយ។ វាមិនអាក្រក់ទេ ក្នុងការជាប់នៅនឹងអតីតកាល ជាពិសេសប្រសិនបើស្រលាញ់ខ្លាំង ប៉ុន្តែពេលខ្លះអ្នកត្រូវតែបន្តជីវិតរបស់អ្នកទៅមុខដែរ។

ពួកគេអាចមានភាពមិនច្បាស់លាស់ នៅពេលខ្លះ ប៉ុន្តែការសម្រេចចិត្តមួយ ដែលពួកគេតែងតែចៀសវាង គឺមិននៅម្នាក់ឯង។ ហើយការនៅជាមួយនរណាម្នាក់ ដែលដឹងអ្វីៗគ្រប់យ៉ាងអំពីពួកគេ គឺជាផ្លូវដែលងាយស្រួលបំផុត។

ពួកគេមិនអាចរកឃើញស្នេហាថ្មីយ៉ាងឆាប់រហ័ស ដែលជាហេតុផលមួយទៀត ធ្វើឱ្យគេងាយនឹងមិនអាចភ្លេចអ្នកចាស់បាន។ 

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer ចូលចិត្តស្ថិតនៅក្នុងទំនាក់ទំនងស្នេហាជាខ្លាំង ព្រោះពួកគេមានមនោសញ្ចេតនា និងអារម្មណ៍ខ្ពស់។ ដោយសារពួកគេមានអារម្មណ៍រំជើបរំជួលខ្លាំង ហើយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សស្មោះត្រង់បំផុត ដែលអ្នកមិនធ្លាប់ជួប ពួកគេក៏ពិតជាមិនងាយបំភ្លេច អតីតរបស់ពួកគេបានងាយឡើយ។

នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយ Cancer អ្នកនឹងដឹងថាពួកគេស្មោះត្រង់ប៉ុណ្ណា ហើយគេនៅតែរក្សាភាពស្មោះត្រង់នោះ សូម្បីតែអ្នកទាំងពីរបានចែកផ្លូវគ្នាក៏ដោយ។ ចំពោះការស្វែងរកស្នេហាថ្មី ពិតជាមិនមែនជាបញ្ហាសម្រាប់ពួកគេទេ។ 

ពួកគេជ្រើសរើសរក្សាភាពស្មោះត្រង់នឹងអ្នក ទោះបីអ្នកមិននៅជាមួយគ្នាក៏ដោយ ព្រោះពួកគេស្រលាញ់អ្នកខ្លាំង។

♌️ Leo (Jul 23 – Aug 22)

ប្រាកដណាស់់ ទំនុកចិត្តលើខ្លួនឯង គឺជាឈ្មោះមួយរបស់ Leo ព្រោះពួកគេមិនគិតពីអតីតរបស់គេ ២ដងទេបន្ទាប់ពីបែកគ្នា។

ពួកគេមានទំនុកចិត្តលើខ្លួនឯងខ្លាំងណាស់ ហើយដឹងថាគ្មានហេតុផលណាដែលត្រូវ រក្សាទំនាក់ទំនងមួយដែលមិនដំណើរការនោះទេ។ មែនហើយ ពួកគេជាមនុស្សដែលស្រលាញ់ខ្លាំង និងផ្ដល់ភាពកក់ក្ដៅចំពោះស្នេហាណាស់ នៅពេលគេមានទំនាក់ទំនងជាមួយគ្នា ប៉ុន្តែប្រសិនបើទំនាក់ទំនងនោះចប់ ស្នេហាថ្មីគឺប្រាកដជានៅជុំវិញខ្លួនជានិច្ច។

Leo អស្ចារ្យណាស់នៅក្នុងទំនាក់ទំនង ប៉ុន្តែពិបាកនឹងវិលត្រឡប់មកវិញ ដូច្នេះអ្នកពិតជាមិនចង់អោយគេទៅទេ។ អ្នកនឹងមិនដែលលឺអំពី Leo ថាពួកគេមិនអាចបំភ្លេចអតីតទេ ព្រោះនៅពេលដែលដៃគូនិយាយពាក្យថាលាហើយ ពួកគេនឹងមិនគិតអំពីវាទៀតទេ។

♍️ Virgo (Aug 23 – Sep 22)

ដោយសារតែ Virgo មានការខ្មាស់អៀនច្រើន ទើបធ្វើឲ្យពួកគេមានការលំបាកក្នុងការបំភ្លេចអ្នកចាស់។

ពួកគេដឹងថាវាលំបាកប៉ុណ្ណា ក្នុងការស្វែងរកស្នេហាថ្មី និងមិនងាយនឹងទៅរកគេមុន ដូច្នេះទើបពួកគេនៅតែមិនអាចបំភ្លេចស្នេហាចាស់បានងាយស្រួល។ ការជួបមនុស្សថ្មីគឺពិបាកសម្រាប់ពួកគេ ព្រោះការចាប់ផ្ដើមអ្វីដែលថ្មីជាមួយនឹងអ្នកដែលមិនធ្លាប់ស្គាល់ និងមិនធ្លាប់មានមនោសញ្ចេតនាជាមួយដូចអ្នកចាស់ វាជាបញ្ហាដែលពួកគេអាចនឹងមានពេលលំបាកជាមួយ។

Virgo ក៏ដូចជា Taurus ដែរគឺពិបាកនឹងបំភ្លេចអ្នកចាស់ណាស់ ព្រោះពួកគេច្បាស់លាស់នឹងស្នេហាដែលពួកគេបានចាប់ផ្ដើមលុះត្រាតែដៃគូមានថ្មី ឬធ្វើឲ្យពួកគេឆ្អែតចិត្តហើយ។ ការឈានទៅមុខពីទំនាក់ទំនងណាមួយអាចជាការពិបាក ប៉ុន្តែសូមគិតពីខ្លួនអ្នក និងស្រលាញ់ខ្លួនឯងឲ្យបានច្រើន។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ប្រសិនបើអ្នកបែកបាក់ជាមួយ Libra វាមិនមែនជាលើកចុងក្រោយទេ ដែលអ្នកបានឃើញពួកគេ។

ការបំភ្លេចអ្នកចាស់ មិនមែនជាចំណុចខ្លាំងមួយរបស់ពួកគេនៅក្នុងជីវិតទេ។ ពួកគេនឹងចង់ធ្វើអ្វីមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងមានដំណើរការឡើងវិញ ទោះបីជាអ្នកទាំងពីរបែកគ្នាទៅហើយក៏ដោយ។

ពួកគេប្រហែលជាមានការលំបាក ក្នុងការបំភ្លេច ប៉ុន្តែវាមិនមែនជារឿងអាក្រក់នោះទេ។ អ្នកគ្រាន់តែត្រូវដឹងថា ពួកគេយកចិត្តទុកដាក់ចំពោះអ្នកប៉ុណ្ណា ហើយចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យអ្នកសប្បាយចិត្ត។

ពួកគេនឹងមិនបង្ហាញដោយផ្ទាល់ឲ្យអ្នកដឹងទេ ដូច្នេះអ្នកគួរតែស្វែងយល់ដោយខ្លួនឯង។ Libra ងាយស្រួលនឹងរកឃើញស្នេហាថ្មីយ៉ាងឆាប់រហ័សដែរ ប៉ុន្តែគ្រាន់តែពួកគេមិនចង់ព្រោះអ្នកនៅតែសំខាន់។

♏️ Scorpio (Oct 23 – Nov 21)

Scorpio ពិតជាងប់ងល់ និងរឹងចចេសណាស់ ពេលណាដែលពួកគេមានទំនាក់ទំនងជាមួយគ្នា។ ចំណង់ចំណូលចិត្តរបស់ពួកគេចំពោះអ្នក នឹងនាំឱ្យទំនាក់ទំនងរបស់អ្នកនៅឆ្ងាយ ប៉ុន្តែនៅពេលដែលទំនាក់ទំនងនោះបានបញ្ចប់ ពួកគេប្រាកដជាមិនងាយនឹងបំភ្លេចអ្នកឡើយ។

ពួកគេរឹងចចេសអំពីអ្វីគ្រប់យ៉ាង ហើយនោះរួមបញ្ចូលទាំងការធ្វើឱ្យទំនាក់ទំនងរបស់អ្នកដំណើរការ។ ពួកគេមិនសូវគិតពីស្នេហាថ្មីទេ ពីព្រោះថានៅពេលដែលពួកគេគិត គឺគេតែងតែចង់ឲ្យទំនាក់ទំនងនោះបន្តបានរហូត។

ទីបំផុតពួកគេនឹងអាចបំភ្លេចបាន ប៉ុន្តែវាត្រូវប្រើពេលយូរ។ ពួកគេចង់ធ្វើឱ្យប្រាកដថា ទំនាក់ទំនងនោះមិនអាចដំណើរការបាន មុនពេលពួកគេបោះបង់ចោលហើយបន្តទៅមុខទៀត។

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius ពិតជាមិនមានបញ្ហាអ្វីកើតឡើងទេ នៅពេលទំនាក់ទំនងរបស់ពួកគេបានបញ្ចប់។ ពួកគេអាចនឹងរកឃើញស្នេហាថ្មីបានយ៉ាងឆាប់រហ័ស។

Sagittarius មានការចង់ដឹងចង់ឃើញយ៉ាងខ្លាំង អំពីអ្វីៗគ្រប់យ៉ាងពីអ្នក រាប់បញ្ចូលទាំងទំនាក់ទំនងផង ដូច្នេះ អ្នកនឹងមានការភ្ញាក់ផ្អើល នៅពេលដែលអ្នកទាំងពីរស្គាល់គ្នាយ៉ាងឆាប់រហ័ស និងនៅពេលដែលណាត់ជួបគ្នា។

ពួកគេនឹងមិនងាយជាប់ជំពាក់នឹងអតីតកាលរបស់ពួកគេឡើយ ពួកគេគ្រាន់តែចូលចិត្តបន្តដើរទៅមុខ ដោយមានជីវិតយ៉ាងស្រស់បំព្រង ពីព្រោះការក្រឡេកមើលទៅក្រោយ គឺជាការខ្ជះខ្ជាយពេលវេលាសម្រាប់ពួកគេ។ កុំមានការភ្ញាក់ផ្អើលអី ប្រសិនបើអ្នកបែកគ្នាជាមួយពួកគេហើយ ដឹងថាពួកគេមានដៃគូថ្មីយ៉ាងឆាប់រហ័ស។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

គ្រួសារតែងតែជារឿងមួយដ៏សំខាន់បំផុត នៅក្នុងគំនិតរបស់ Capricorn ដូច្នេះនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយពួកគេ គឺពួកគេកំពុងគិតចង់មានគ្រួសារជាមួយអ្នក។ ពួកគេពិតជាមិននិយាយជាមួយអ្នកឲ្យបានដឹងនោះទេ រហូតដល់ពួកគេមានអារម្មណ៍ថាអាចទុកចិត្តអ្នកបាន និងទំនាក់ទំនងរវាងអ្នកទាំងពីរអាចទៅមុខបាន។

នេះធ្វើឱ្យពិបាកក្នុងការបំភ្លេចអ្នកចាស់ ព្រោះរយៈពេលដែលពួកគេនៅជាមួយ ពួកគេតែតែគិតអំពីអ្វីដែលអាចនឹងកើតឡើងនាពេលអនាគត។ ប្រសិនបើអ្នកចូលចិត្តអ្វីដែលពួកគេបានគិត ពួកគេនឹងជាប់ចិត្តអ្នកហើយព្យាយាមធ្វើឱ្យទំនាក់ទំនងនោះដំណើរការ។

♒️ Aquarius (Jan 20 – Feb 18)

Aquarius នឹងនិយាយលាពីអ្នកយ៉ាងងាយស្រួល ប្រសិនបើអ្នកនៅតែនិយាយអំពីការបញ្ចប់ទំនាក់ទំនងនោះ ហើយពួកគេនឹងមិនងាកក្រោយឡើយ។

ពួកគេនឹងមិនអាចរកឃើញស្នេហាថ្មីបានឆាប់រហ័សទេ ព្រោះពួកគេចូលចិត្តយកពេលវេលានោះ សម្រាប់ពួកគេនៅម្នាក់ឯង មុនពេលឈានដល់ទំនាក់ទំនងថ្មី។ Aquarius គឺឯករាជ្យខ្លាំងណាស់ ដូច្នេះនៅពេលពួកគេលែងមានទំនាក់ទំនងស្នេហា អ្នកនឹងមិនដែលលឺឈ្មោះអតីតរបស់គេចេញពីមាត់របស់គេទៀតទេ។

ពួកគេគឺជាស្ដេចនៃការកាត់ចិត្តពីស្នេហា។ គ្រាន់តែនិយាយពាក្យថាលា ប្រសិនបើអ្នកចង់បញ្ចប់ទំនាក់ទំនងជាមួយពួកគេ។

♓️ Pisces (Feb 19 – Mar 20)

Pisces អាចយកឈ្នះលើទំនាក់ទំនងបានយ៉ាងឆាប់រហ័ស ហើយកម្រនឹងនៅនឹកអតីតរបស់ពួកគេណាស់។ ពួកគេមានចិត្តអាណិតអាសូរខ្លាំងណាស់ នៅពេលរកឃើញស្នេហាថ្មីដែលពួកគេមិនចាំបាច់សាកល្បង។

ពួកគេមិនរុញវាចេញទេ ពួកគេគ្រាន់តែទទួលយកវាហើយរស់នៅតាមរបៀបដែលពួកគេចង់ធ្វើ។ នេះមិនមែនតែងតែជារឿងល្អនោះទេ ពីព្រោះពួកគេអាចនឹងទុកចិត្តអ្នកហួសហេតុពេក។

អ្នកនឹងមានអារម្មណ៍ពិសេសបំផុត នៅពេលមានទំនាក់ទំនងជាមួយពួកគេ ដូច្នេះវាមិនសមនឹងបញ្ចប់ស្នេហាជាមួយពួកគេទេ ព្រោះថាប្រសិនបើអ្នកចង់ឱ្យពួកគេត្រឡប់មកវិញពួកគេនឹងមិនត្រលប់មកវិញទេ បើកាត់ចិត្ត គឺកាត់ហើយ។

ប្រភព: zodiacidea 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T