ឆ្លងគ្មានប្រណី! ភូមិមួយនៅសង្កាត់កោះរុ៉ងសន្លឹម ប្រកាសបិទ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ដល់ទៅ...

//s9.kh1.co/b9/b999eaec64cb613b552619379f2ab7dbb10db5bc.jpg
សង្គម

 ២៧-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សូមបន្តបង្កើនការប្រុងប្រយ័ត្ន ភូមិមួយនៅសង្កាត់កោះរុងសន្លឹមប្រកាសបិទ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ដល់ទៅ៦នាក់

ខេត្តព្រះសីហនុ: កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមការបញ្ជាក់ពី លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង សំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅ តាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។ ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹងជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ: ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយ ឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។

សូមបញ្ជាក់ផងដែលថា បច្ចុប្បន្នអ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្ត រៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ នៅល្ងាចថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២១ ៕

ប្រភពព័ត៌មាន: ទូរទស្សន៍ជាតិខេត្តព្រះសីហនុ

សកម្មភាពក្រុមគ្រូពេទ្យយកសំណាកអ្នកជាប់ពាក់ព័ន្ធ

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T