សួរតាមត្រង់! ពេលប្តីលួចមានស្រីក្រៅ ជាប្រពន្ធ តើគួរទៅរករឿង ស្រីរបស់ប្តីដែរឬអត់?

//s9.kh1.co/d9/d98c16761902c0b2f5b4051c06d8d02ecb25e83f.jpg
នារី

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីដែលជាប្រពន្ធស្របច្បាប់ភាគច្រើន តែងតែចោទសួរថា នៅពេលដែលប្តីក្បត់ចិត្ត លួចមានស្រីក្រៅ តើពួកគេគួរតែទៅរករឿងស្រីរបស់ប្តីឬក៏អត់? ដូច្នេះហើយ ចម្លើយទាំងនេះ អាចបកស្រាយជូនអ្នកទាំងអស់គ្នាបាន។

យល់ដឹង៖ វាជាការពិត ដែលគ្មានមនុស្សស្រីណាម្នាក់ ដែលមិនឈឺចាប់ នៅពេលដែលបានដឹងថា ប្តីដែលគេងឪបរាល់យប់ បានលួចក្បត់ចិត្ត ទៅលួចមានស្រីនៅខាងក្រៅនោះ ប៉ុន្តែបើទោះបីជាខឹង ឬប៉ះទង្គិចផ្លូវអារម្មណ៍ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏មនុស្សស្រីក្នុងនាមជាប្រពន្ធ មិនត្រូវបណ្តោយឱ្យអារម្មណ៍របស់ខ្លួន មកគ្របដណ្តប់លើការគិត និងចិត្តរបស់អ្នកបានឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យអ្នក ជួបនូវបញ្ហាកាន់តែស្មុគស្មាញថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត ក៏មានមនុស្សស្រីមួយចំនួន តែងចោទសួរថា នៅពេលដែលដឹងថា ប្តីជាទីស្រលាញ់របស់ខ្លួន បានលួចក្បត់ចិត្ត ទៅមានស្រីនៅខាងក្រៅនោះ តើពួកគេ ដែលមាននាមជាប្រពន្ធស្របច្បាប់ តើគួរតែទៅរករឿងស្រីរបស់ប្តីដែរឬក៏អត់? ចម្លើយនោះ គឺថាមនុស្សស្រីដែលមាននាមជាប្រពន្ធស្របច្បាប់ មិនថាអ្នកមានកំហឹង ឬទទួលរងនូវការឈឺចាប់ ខ្លាំងប៉ុណ្ណានោះទេ ដាច់ខាតអ្នកមិនគួរទៅរករឿងស្រីរបស់ប្តីនោះ ហើយការដែលមិនទៅរករឿង វាមិនមែនបញ្ជាក់បានថា អ្នកជាប្រពន្ធដែលល្ងង់ ដែលមិនហ៊ានទៅរករឿងស្រីរបស់ប្តីនោះទេ ប៉ុន្តែវាបញ្ជាក់ពីសេចក្តីថ្លៃថ្នូរដែលអ្នកមាន ក្នុងនាមជាប្រពន្ធស្របច្បាប់។

រូបតំណាង
រូបតំណាង

ម្យ៉ាងវិញ ការផិតក្បត់វាមិនមែនកើតឡើង ដោយសារតែស្រីរបស់ប្តីអ្នកតែម្ខាងនោះទេ តែវាអាចជាកំហុសដ៏ធំ របស់ប្តីអ្នកទៅវិញទេ ហេតុនេះហើយ បានជាមនុស្សស្រីដែលមាននាមជាប្រពន្ធ មិនគួរទៅរករឿងស្រីរបស់ប្តី ក៏ព្រោះតែមនុស្សស្រីដែលមាននាមជាប្រពន្ធនោះ គឺមានកិតិ្តយស និងសេចក្តីថ្លៃថ្នូរគ្រប់គ្រាន់ ដែលមិនគួរឱ្យត្រូវបាត់បង់ ដោយសារតែ មនុស្សគ្មានតម្លៃបែបនេះទេ។

រូបតំណាង
រូបតំណាង

បើទោះបីជាដឹងថា គ្មានមនុស្សស្រីណា ដែលអាចទ្រាំទ្របាន នៅពេលដែលបានដឹងថា ប្តីកំពុងតែពេញស្រលាញ់ ត្រូវបានក្បត់ចិត្តខ្លួននោះ ប៉ុន្តែប្រសិនបើមនុស្សស្រី​ គិតពីខ្លួនឯង និងស្រលាញ់ខ្លួនឯងនោះ អ្នកគួរតែដោះស្រាយដោយសន្តិវិធីជាមួយប្តី ហើយរាល់ការសម្រេចចិត្តបញ្ចប់ ឬក៏ទុកឱកាសឱ្យប្តីរបស់អ្នកនោះ វាគឺជាការសម្រេចចិត្តរបស់អ្នក។ ប៉ុន្តែប្រសិនបើប្តីរបស់អ្នក គេភ្ញាក់រលឹក ឬចេះកែប្រែកំហុសនោះ វាជារឿងដែលល្អបំផុត តែបើគេ នៅតែមិនកែនោះ ច្បាស់ណាស់ ថាអ្នកនឹងត្រូវប្រឈមមុខ ទៅនឹងការខូចចិត្ត ជាលើកទីពីរជាមិនខាន។

រូបតំណាង
រូបតំណាង

ជារួមមក បានជាមនុស្សស្រីដែលនាមជាប្រពន្ធស្របច្បាប់ មិនគួរទៅរករឿងស្រីរបស់ប្តីនោះ គឺមកពីមនុស្សស្រី ដែលមាននាមជាប្រពន្ធ គឺមានសេចក្តីថ្លៃថ្នូរ និងមានកិត្តិយសគ្រប់គ្រាន់ ដែលមិនគួរឱ្យបាត់បង់ ដោយសារតែមនុស្សប្រុសប្រភេទនេះ លើសពីនេះ មនុស្សស្រីមិនថាជួបនឹងរឿងអ្វីនោះទេ អ្វីដែលអ្នកត្រូវតែធ្វើនោះ គឺត្រូវតែរក្សានូវសេចក្តីថ្លៃថ្នូរខ្លួនឯង ព្រោះមនុស្សស្រីសម័យនេះ រៀបការហើយ លែងលះគ្នាវិញ វាគឺជារឿងធម្មតាទៅហើយ គ្មានអ្វីដែលគួរឱ្យខ្លាចឡើយ សម្រាប់មនុស្សស្រី៕

ប្រភពstreetdirectory

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T