ហ្វេនៗនាំគ្នាប្រហោងពោះ ក្រោយឃើញតារាប្រុសម្នាក់បានបង្ហាញថាខ្លួនភ្ជាប់ពាក្យជាមួយ​ Lisa Blackpink

//s9.kh1.co/d4/d4980b16919af4d4a96d4f2e9d230fa8ce6f4551.png
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Lisa ជាសមាជិកក្រុមតារាចម្រៀងស្រី​ Kpop ដ៏ល្បីល្បាញមួយរូប មិនថាអ្នកណាៗក៏ស្រលាញ់ចូលចិត្ត ថ្មីៗនេះហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញតារាបរទេសមួយរូបបង្ហាញរូបភាពមួយសន្លឹងនិងនិយាយថា ខ្លួនភ្ជាប់ពាក្យជាមួយ Lalisa Manoban។

កម្សាន្ត៖ Lisa ជាសមាជិកក្រុមតារាចម្រៀងស្រី​ Kpop ដ៏ល្បីល្បាញមួយរូប មិនថាអ្នកណាៗក៏ស្រលាញ់ចូលចិត្ត សូម្បីតែតារាល្បីៗចម្រុះជាតិសាសន៍ក៏ស្រលាញ់ចូលចិត្តនិងជាហ្វេនរបស់នាងផងដែរ។ មិនឲ្យអ្នកគាំទ្រប្រហោងពោះយ៉ាងម៉េច បើតារាសម្ដែងប្រុសដែលសម្ដែងក្នុងរឿង "Teen Wolf and American Horror Story" ស្រាប់តែប្រកាសបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lalisa Manoban 

សមាជិកក្រុមចម្រៀង Blackpink
Lalisa Manoban  សមាជិកក្រុមចម្រៀង Blackpink

 កន្លងទៅប៉ុន្មានម៉ោងមុននេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញ លោក Colton Haynes បានបង្ហោះរូប Lisa សមាជិកក្រុមចម្រៀង Blackpink នៅក្នុង Instagram Story របស់លោក ថែមទាំងសរសេថា 

Lalisa Manoban និង ខ្ញុំបានភ្ជាប់ពាក្យ...សុំទោសទៅកាន់បណ្ដាញសង្គមអនឡាញផង

Colton Haynes
Lalisa Manoban  សមាជិកក្រុមចម្រៀង Blackpink
Lalisa Manoban សមាជិកក្រុមចម្រៀង Blackpink

បន្ទាប់ពីធ្វើឲ្យហ្វេនៗចលាចល់អស់មួយសន្ទុះ ទើបពួកគេដឹងថា វាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះតែ Colton Haynes បានក្លាយជាអ្នកគាំទ្រ Lisa ពេញលក្ខណៈសោះ ទើបធ្វើឲ្យលោកចង់បាននាងធ្វើជាគូស្នេហ៍។

Colton Haynes
Colton Haynes

Colton Haynes កើតនៅឆ្នាំ ១៩៨៨ លោកគឺជាតារាសម្ដែងមានកេរ្តិ៍ឈ្មោះមួយរូប មិនតែប៉ុណ្ណោះលោកក៏ជា តារាចម្រៀង និង តារាម៉ូឌែលផងដែរ។ លោកធ្លាប់បានរៀបការជាមួយគូសេ្នហាដែលមានភេទដូចគ្នាកាលពីឆ្នាំ២០១៨ បន្ទាប់ពីរស់នៅជាមួយគ្នាបាន ៨ខែ ក៏សម្រេចចែកផ្លូវគ្នាទៅវិញ៕ 

Colton Haynes
Colton Haynes
រូបដែល Colton Haynes បានដាក់ក្នុង Instagram story
រូបដែល Colton Haynes បានដាក់ក្នុង Instagram story

ប្រភព៖​ Kenh14.vn

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T