ខ្សែចង្កេះប៉ុនសសៃអំបោះ Jennie ទិញពាក់ថតលេងហ្នឹង តម្លៃត្រឹមតែ១ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ

//s9.kh1.co/74/745d8a2b0521d197bfde5fc7c012f48996c026f0.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែរចង្កេះ ប៉ុនសសៃរអំបោះ បានដាំគ្រាប់ពេជ្រ ដែលនាងពាក់លំអរលេចឡើងនៅចង្កេះ វាជាប្រ៊េនមាក់ Jacquie Aiche ធ្វេីមកពីមាស 14K មានតម្លៃច្រើនជាង ១១ម៉ឺនដុល្លារ។

កូរ៉េខាងត្បូង៖ សមាជិករបស់ក្រុមចម្រៀងនារី BLACKPINK តារាស្រីសាច់សខ្ចី រាងសើ្តង jennie តែងតែបង្ហោះរូបភាពជានិច្ច នៅបណ្តាញសង្គម ជារឿយៗ ជាក់ស្តែង តារាស្រីរូបនេះ បានធ្វើដំណើរកម្សាន្ត លើទឹកដីអាមេរិក កាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រូបថតមួយសន្លឹកៗ ក៏ដូចជាមួយប្លង់ៗ ​របស់តារាស្រីកើតឆ្នាំ ១៩៩៦ រូបនេះ តែងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹង រសនិយមការតុបតែងខ្លួនបែបប្លែក ជាពិសេសនោះ ស្ទាយ៍ថតរូបបង្ហាញចង្កេះដ៏សែនតូចរបស់នាង។

យ៉ាងណាមិញ មហាជន បានចាប់អារម្មណ៍ទៅនឹង ខ្សែរចង្កេះ ប៉ុនសសៃរអំបោះ បានដាំគ្រាប់ពេជ្រ ដែលនាងពាក់លំអរលេចឡើង នៅពេល រូបនាងបានបង្ហាញសាច់ចង្កេះ ដោយត្រូវបានប្រភពមួយបានទម្លាយថា​ វាជាប្រ៊េនមាក់ Jacquie Aiche ធ្វេីមកពីមាស 14K មានតម្លៃច្រើនជាង ១១ម៉ឺនដុល្លារឯណោះ។

ទោះជាយ៉ាងណា ហ្វេនៗ និងអ្នកលេងបណ្តាញសង្គម មិនប្លែកចិត្តខ្លាំងនោះទេ ក្រោយពីឃើញបែបនេះ ព្រោះម្ចាស់បទ «Solo» រូបនេះ នាងតារាស្រីនិយមប្រើរបស់ប្រ៊េន តម្លៃថ្លៃៗ តាំងពីយូរមកហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

jennie
jennie
jennie
jennie
ខ្សែរចង្កេះដែលនាងបានពាក់
ខ្សែរចង្កេះដែលនាងបានពាក់
តម្លៃខ្សែរចង្កេះ ដែលនាងបានពាក់
តម្លៃខ្សែរចង្កេះ ដែលនាងបានពាក់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T