មិនដឹងម៉េចម៉ាទេ វៀតណាម ពេលនេះគួរឱ្យបារម្ភ ព្រោះអ្នកឆ្លងកូវីដបំប្លែងខ្លួន Delta មិនបញ្ចេញរោគសញ្ញា

//s9.kh1.co/db/dbe4e4850f53cfe4eb2766d520bb57c0c32d1568.jpg
សង្គម

 ២៧-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនដឹងម៉េចម៉ាទេ វៀតណាម ពេលនេះគួរឱ្យបារម្ភ ព្រោះអ្នកឆ្លងកូវីដបំប្លែងខ្លួន Delta មិនបញ្ចេញរោគសញ្ញា

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសឱ្យដឹងថា វីរុសបំប្លែងខ្លួន Delta ដែលមិនបញ្ចេញរោគសញ្ញា កំពុងតែវាយលុកប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងន ក្នុងរយៈពេលដ៏ខ្លី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានរបស់វៀតណាម VN Express International ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម លោក Nguyen Truong Son បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់ពិនិត្យ និងមើលថែអ្នកជំងឺកូវីដ១៩ ដែលមិនបញ្ចេញរោគសញ្ញា គឺដើរតួយ៉ាងសំខាន់។

លោករដ្ឋមន្ត្រីរូបនេះ បានបន្តទៀតថា មានករណីកូវីដ១៩ជាច្រើន ដែលកំពុងតែធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដែលមិនអាចបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យទាន់ពេល និង ត្រូវដេកស្លាប់នៅផ្ទះ។ លោកសង្កត់ធ្ងន់ថា វាពិតជាឈឺចាប់ណាស់។ ប្រជាពលរដ្ឋទាំងអស់ចាំបាច់ ត្រូវជូនដំណឹងពីរោគសញ្ញាដំបូង និងចាំបាច់ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ និង គ្រឿងបរិក្ខារពេទ្យផ្សេងៗ ឱ្យទាន់ពេលវេលា។

ពាក់ព័ន្ធនឹងស្ថានភាពឆ្លងកូវីដ១៩ នៅទីក្រុងហូជីមិញ លោកអនុរដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានមានប្រសាសន៍ថា ការផ្ទុះរោគរាតត្បាតកូវីដ១៩ ទីក្រុងនៅភាគខាងត្បូងនៅតែបន្តក្នុងរបៀបមួយដ៏ស្មុគស្មាញ។ ជាមួយចំណាត់ការបិទខ្ទប់ទីក្រុង គម្លាតសង្គម ចុងក្រោយការឆ្លងនឹងថមថយ ប៉ុន្តែសួរថាវិធានការបែបនេះនឹងអូសបន្លាយដល់ពេលណា គឺវាអាស្រ័យលើការចូលរួមរបស់ប្រជាជន និងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងនៅក្នុងតំបន់ពីប្រព័ន្ធសុខាភិបាលផងដែរ។

លោក Son បានបន្តទៀតថា លោកសង្ឃឹមថា វីរុសកូវីដ១៩ អាចនឹងត្រូវគ្រប់គ្រងបាន ក្នុងរយៈពេល២ សប្តាហ៍ខាងមុខនេះ។ស្ថិតិផ្លូវការពីមន្ទីរសុខាភិបាលក្រុងហូជីមិញ បានឱ្យដឹងថាករណីឆ្លងមេរោគកូវីដ១៩ ដែលមិនបញ្ចេញរោគសញ្ញា មានចំនួនប្រហែល ៨០ ភាគរយនៃការឆ្លងទាំងអស់។

សូមជម្រាបថា មកទល់ពេលនេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសវៀតណាមក្នុងរលកថ្មីនេះ មានចំនួនសរុប ១០៥ ២៨៧ ករណី៕

លោកអនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Truong Son
លោកអនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Truong Son
អ្នកជំងឺកូវីដ១៩ នៅប្រទេសវៀតណាម
អ្នកជំងឺកូវីដ១៩ នៅប្រទេសវៀតណាម
ការបាញ់ថ្នាំសម្លាប់មេរោគ នៅវៀតណាម
ការបាញ់ថ្នាំសម្លាប់មេរោគ នៅវៀតណាម
គ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគ
គ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគ
ការបិទខ្ទប់នៅវៀតណាម
ការបិទខ្ទប់នៅវៀតណាម
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T