អុញ តារាស្រីទាំងនេះបានក្លាយទៅជាប្រភពចម្រូងចម្រាស ក្នុងប្រទេសកូរ៉េ ក្រោយចូលចិត្តពាក់អាវខើចៗ

//s9.kh1.co/e8/e897b889c6ee7497428f68b3b2022c749e3dd0a4.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយមួយ របស់ប្រទេសកូរ៉េខាងត្បូង បានអះអាងថា តារាស្រីដែលស្លៀកសម្លៀកបំពាក់ខើចៗ បានក្លាយជាប្រភពនៃភាពចម្រូងចម្រាស នៅក្នុងប្រទេសកូរ៉េខាងត្បូង!

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២១ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បួង Maeil Economic Daily បានចេញផ្សាយអត្ថបទមួយ ដែលអះអាងថា សម្លៀកបំពាក់ខើចៗកំពុងក្លាយជាប្រភព នៃភាពចម្រូងចម្រាសមួយផ្សេងទៀត នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយរូបស្ត្រីដែលពាក់អាវខ្លីជាដើមចមនៃបញ្ហាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie និង tzuyu
Jennie និង tzuyu

ក្នុងនោះ មូលហេតុចំបង ដែលវាត្រូវបានគេចាត់ទុកថា មានភាពចម្រូងចម្រាសគឺថា ប្រជាជនកូរ៉េខាងត្បូងគិតថា វាគួរឱ្យខ្មាស់ណាស់ នៅពេលដែលឃើញនរណាម្នាក់ ពាក់អាវខើចៗខ្លីនៅទីសាធារណៈ។ ក្រោយមក មន្រ្តីឧស្សាហកម្មអះអាងថា វាគឺជាស្ទាយ និងម៉ូតសម្រាប់យុវជនក្មេងៗដែលកើតនៅឆ្នាំ ១៩៩៧ និងឆ្នាំ ២០១៦ ។

Jennie
Jennie

ទន្ទឹមនឹងនេះ Idols ជាច្រើនដូចជាសមាជិក BLACKPINK គឺ Jennie និង Rosé ត្រូវបានគេលើកឡើងថា ជា Idols ដែលចូលចិត្តពាក់អាវបែបនេះបំផុត ហើយកំពុងតែនាំមុខគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តែវាក៏នៅតែមានតារាស្រីជាច្រើនផ្សេងទៀតដែលចូលចិត្តពាក់អាវប្រភេទនេះ។

Rosé
Rosé

ទោះជាយ៉ាងណាក៏ដោយ ប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់ បានប្រឆាំងនឹងនិន្នាការនេះដោយអះអាងថា វាគួរឱ្យខ្មាស់អៀនណាស់ មនុស្សជាច្រើនយល់ស្របថា ពួកគេមិនដឹងថាត្រូវរកមើលកន្លែងណាទេ នៅពេលនរណាម្នាក់ពាក់អាវប្រភេទនេះ ហើយលាតត្រដាងក្បាលពោះរបស់ពួកគេ នៅទីសាធារណៈ។

MOMO
MOMO

ក្រោយមក មនុស្សជាច្រើនបានស្នើសុំឱ្យ មនុស្សគ្រប់គ្នារួមទាំង Idols ស្រីស្លៀកពាក់ឱ្យសមស្របតាមស្ថានភាព ហើយថាទោះបីជាអាវប្រភេទនេះមានភាពស្រស់ស្អាតក៏ដោយ ក៏ពួកគេមិនគួរពាក់វានៅកន្លែងធ្វើការ ឬជាមួយមនុស្សចាស់ដែរ៕

seulgi 
seulgi 

តើអ្នកគិតយ៉ាងណាចំពោះរឿងនេះ?

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T