អតីតកីឡាករ Man City ម្នាក់ ចង់ឲ្យក្លិបចុះកុងត្រាយកកីឡាករ Chelsea រូបនេះ ជំនួស Kane វិញ

//s9.kh1.co/b9/b95fef04855db3383345f1c361ee347eb8e4792d.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អតីតខ្សែប្រយុទ្ធស្លាបក្រុម Manchester City និង West Ham United លោក Trevor Sinclair ចង់ឲ្យក្រុមមេឃខៀវចុះហត្ថលេខយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Chelsea កីឡាករ Tammy Abraham ជំនួសកីឡាករ Harry Kane របស់ក្រុម Tottenham Hotspur ។

អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធស្លាបក្រុម Manchester City និង West Ham United លោក Trevor Sinclair ចង់ឲ្យក្រុមមេឃខៀវចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Chelsea កីឡាករ Tammy Abraham ជំនួសកីឡាករ Harry Kane របស់ក្រុម Tottenham Hotspur ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកTrevor Sinclair 
  លោកTrevor Sinclair 

ថ្លែងទៅកាន់ TalkSPORT លោក Sinclair ជឿជាក់ថា Manchester City នឹងល្អក្នុងការចុះហត្ថលេខាយក Abraham ដែលមានតម្លៃទាបជាង Kane ដែលមានតម្លៃជិត ១៥០លានផោន ហើយលោកជឿថាលោក Pep Guardiola អាចបង្វឹកកីឡាករវ័យក្មេងរូបនេះ ឲ្យក្លាយជាកីឡាករលំដាប់ពិភពលោកបាន។

Tammy Abraham 
Tammy Abraham 

លោក Sinclair បាននិយាយថា៖

គាត់ជាកីឡាករវ័យក្មេង ហើយជាមួយនឹងគ្រូបង្វឹកមានសមត្ថភាពដូចលោក Pep និងមានមិត្ដរួមក្រុមនៅជុំវិញខ្លួនទៀតនោះ គាត់នឹងក្លាយជាកីឡាករកំពូលម្នាក់។ ជាក់ស្ដែង រដូវកាលផ្លាស់ទៅ Aston Villa ហើយពេលគាត់ត្រលប់មកវិញ គាត់ធ្វើបានយ៉ាងល្អ។

លោក Sinclair 

លោកបន្ដថា៖

គាត់មានសមត្ថភាពពេលលេញ ហើយពិតណាស់គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ប៉ុន្ដែនៅត្រឹមអាយុ ២២ ឬ ២៣ឆ្នាំ គាត់មានការរីកចម្រើនច្រើន។ គាត់គឺជាមនុស្សម្នាក់ ដែលខ្ញុំពិតជាចាប់អារម្មណ៍ចង់ឃើញនៅ Manchester City៕

លោក Sinclair 
Harry Kane
Harry Kane
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T