គ្រាន់តែឮថា Man City ជិតទិញបានភ្លាម Chelsea គ្រោងនឹងឆក់យកតារាឆ្នើមនៅជម្រើសជាតិអង់គ្លេសរូបនេះដែរ

//s9.kh1.co/80/8068ffd2a689fb3ff9d7e06a6f6ed25b751a5dc0.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Chelsea ចង់ទិញយកខ្សែបម្រើ Jack Grealish

អង់គ្លេស៖ យោងតាមសារព័ត៌មាន TMW គឺ ក្លិបតោខៀវ Chelsea ចង់ទិញយកខ្សែបម្រើ Jack Grealish កាត់មុខ Manchester City បន្ទាប់ពីលេចឮដំណឹងថាលោកគ្រូ Pep Guardiola ចង់បានគេខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

Grealish បានក្លាយជាកីឡាករជួរមុខមួយរូបដែលលោកគ្រូបង្វឹក Gareth Southgate ទុកចិត្តនិងបានរួមចំណែកជួយក្រុមជម្រើសជាតិអង់គ្លេសឲ្យឡើងដល់ផ្ដាច់ព្រ័ត្រ Euro 2020 ដោយទទួលបានតំណែងជើងឯករងផងដែរ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

Grealish ទំនងជាចង់ចាកចេញពី Aston Villa ប៉ុន្តែក្លិបមួយនេះបានព្យាយាមដាក់សំណើកុងត្រាល្អៗដល់រូបគេប៉ុន្តែយ៉ាងណាមិញឥលូវនេះ Chelsea បានចូលប្រជែងជាមួយ Man City ក្នុងការទិញកីឡាករវ័យ២៥ឆ្នាំរូបនេះដែរហើយ។

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប៉ុន្តែ Caughtoffside បានបង្ហើបឲ្យដឹងថាឱកាសដែល Chelsea ទិញយក Grealish បានគឺមានតិចណាស់ដោយសារគេបានដាក់ចិត្តនិងព្រមព្រៀងផ្ទេរទៅទឹកដី Etihad ក្នុងតម្លៃខ្លួន១២១.៣លានដុល្លារនិងចុះកុងត្រាចំនួន៥ឆ្នាំទៀតផង៕

ខ្សែបម្រើ Jack Grealish
ខ្សែបម្រើ Jack Grealish

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T