កុំឲ្យក្លាយខ្លួនជាមនុស្សអស់តម្លៃ ព្រោះតែធ្វើរឿងទាំងនេះ!

//s9.kh1.co/ee/eefe33e78f35f1b8bedfa545de6cd3136177a776.jpg
នារី

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីគ្រប់រូប ប្រសិនបើមិនចង់ឱ្យខ្លួនឯង អស់តម្លៃមួយរំពេច នៅក្នុងក្រសែភ្នែក របស់មនុស្សជុំវិញខ្លួនទេនោះ ដាច់ខាតកុំបណ្តោយឱ្យខ្លួនឯង ធ្វើនូវរឿងទាំងនេះឱ្យសោះ។

យល់ដឹង៖ សម្រាប់មនុស្សស្រី សេចក្តីថ្លៃថ្នូរ និងគុណតម្លៃ គឺជារឿងដែលសំខាន់ខ្លាំងណាស់ ដែលមនុស្សស្រីគ្រប់រូបត្រូវតែរក្សាវាទុក ឱ្យបានល្អជានិច្ច ព្រោះថានៅក្នុងសង្គមសព្វថ្ងៃនេះ អ្វីដែលមនុស្ស ផ្តល់តម្លៃឱ្យខ្ពស់បំផុតនោះ គឺជាសេចក្តីថ្លៃថ្នូរ និងកិត្តិយស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មនុស្សស្រីគ្រប់រូបមិនត្រូវបណ្តោយឱ្យខ្លួនឯង បានធ្វើនូវរឿងមួយចំនួន ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះទេ ព្រោះវាអាចនឹងធ្វើឱ្យអ្នកទាំងអស់គ្នា អស់តម្លៃមួយរំពេចបាន ដោយសារតែការមិនបានគិតពិចារណាឱ្យបានល្អិតល្អន់ ក្នុងរឿងដែលបានធ្វើ ទើបវាអាចធ្វើឱ្យអ្នកទាំងអស់គ្នា អាចជួបនូវបញ្ហា។

មនុស្សស្រីនឹងប្រែទៅជាអស់តម្លៃមួយរំពេច នៅពេលដែលបានធ្វើនូវរឿងទាំងនេះ៖

១. ចូលខ្លួនធ្វើជាអ្នកទី៣នៅក្នុងទំនាក់ទំនងស្នេហាអ្នកដទៃ

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាធ្លាប់តែជាមនុស្ស ដែលមានរូបសម្រស់ស្រស់ស្អាត និងជាមនុស្សដែលរៀនសូត្រ បានខ្ពង់ខ្ពស់ខ្លាំងប៉ុណ្ណាទេ ប្រសិនបើបណ្តោយឱ្យខ្លួនឯង ក្លាយទៅជាជនទី៣ នៅក្នុងទំនាក់ទំនងស្នេហាអ្នកដទៃនោះ តម្លៃរបស់មនុស្សស្រី នៅក្នុងខ្សែភ្នែកមនុស្សនៅក្នុងសង្គម គឺនឹងត្រូវធ្លាក់ចុះមួយរំពេចជាមិនខាន ម្យ៉ាងវិញ វាក៏ធ្វើឱ្យមនុស្សស្រី មិនងាយសាងកិត្តិយស និងសេចក្តីថ្លៃថ្នូរបានមកវិញដែរ។ ដូច្នេះហើយ បានជាមនុស្សស្រីគ្រប់រូប មិនត្រូវបណ្តោយឱ្យខ្លួនឯង ក្លាយទៅជាជនទី៣ នៅក្នុងស្នេហារបស់អ្នកដទៃនោះទេ។

២. ការនិយាយស្តីមិនសមរម្យ

រូបតំណាង
រូបតំណាង

ចំពោះការនិយាយស្តី វាក៏ជារឿងដែលសំខាន់ខ្លាំងបំផុត សម្រាប់មនុស្សស្រីដែរ ព្រោះរាល់សំដីសំដៅ របស់មនុស្សស្រីដែលបាននិយាយ ទៅកាន់មនុស្សនៅក្នុងសង្គម វាអាចធ្វើឱ្យមនុស្សនៅក្នុងសង្គម មានការវាយតម្លៃលើបាន។ ហេតុនេះហើយ ប្រសិនបើមនុស្សស្រី មាននិយាយស្តី មិនបានសមរម្យនោះ តម្លៃរបស់មនុស្សស្រី ក៏នឹងត្រូវបានបាត់បង់មួយរំពេចដែរ អញ្ចឹងហើយ បានមនុស្សស្រីគ្រប់រូប ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ រាល់ពាក្យសម្តីដែលបាននិយាយចេញមកខាងក្រៅ។

៣. មិនមានការគោរពដល់ចាស់ទុំ

រូបតំណាង
រូបតំណាង

មនុស្សស្រីប្រសិនបើមានអត្តចរិត ចេះគោរពចាស់ទុំ និងមានការដឹងខុសត្រូវច្រើននោះ វានឹងធ្វើឱ្យមនុស្សជុំវិញខ្លួនមានការកោតសរសើរជាខ្លាំង ប៉ុន្តែប្រសិនបើមនុស្សស្រី មិនមានអត្តចរិតសុភាពរមទម្យ ចេះគោរពចាស់ទុំទេនោះ ច្បាស់ណាស់ ថាមនុស្សនៅក្នុងសង្គម មិនត្រឹមតែវាយតម្លៃ នៅក្នុងផ្លូវអាក្រក់ និងបន្ទាបតម្លៃរបស់មនុស្សស្រីយ៉ាងខ្លាំងទេ តែវាក៏ធ្វើឱ្យអាណាព្យាបាលរបស់មនុស្សស្រី ទទួលរងនូវការមើលងាយ ទៀតផង។ ហេតុនេះហើយ ចំពោះមនុស្សស្រី មិនថាមនុស្សចាស់ មិនគួរឱ្យគោរពយ៉ាងណាទេ ក្នុងនាមជាមនុស្សស្រី អ្នកត្រូវតែមានការគោរពដល់ចាស់ទុំ ជានិច្ច ទើបអ្នកសាមសម នឹងទទួលបាននូវសេចក្តីថ្លៃថ្នូរ។

៤. ចាំតែច្រណែននឹងទើសអ្នកដទៃ

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមានសេចក្តីថ្លៃថ្នូរ និងមានគុណតម្លៃ ដែលសាកសមនឹងទទួលបាន ការកោតសរសើរ ពីមនុស្សនៅក្នុងសង្គមនោះ គឺត្រូវតែជាមនុស្សស្រី ដែលមើលឃើញពិភពលោកក្នុងភាពស្រស់ស្អាត និងចេះជួយអ្នកដទៃ មិនមែនជាមនុស្សស្រី ដែលចាំតែច្រណែនឈ្នានីស និងទើសអ្នកដទៃនោះទេ ម្យ៉ាងវិញ ការច្រណែន និងទើសអ្នកដទៃនោះ វាក៏បានធ្វើឱ្យសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សស្រី ធ្លាក់ចុះជាខ្លាំង ផងដែរ៕

ប្រភពverywellmind

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T