បែកធ្លាយ មិននឹកស្មានថា Kendall ធ្លាប់ធ្វើបែបនេះដាក់ Taylor Swift សោះ

//s9.kh1.co/62/62e9afb3bdcb910607ff9bdc561bddbb94e7f7b1.png
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រឿងរ៉ាយមួយធ្លាប់បានកើតឡើង ដែលធ្វើឲ្យ Taylor Swift និង Kendall Jenner ប្រែក្លាយមិត្តភាពទៅជាសត្រូវ បណ្ដាលឲ្យTaylor មានរបួសជាប់ក្នុងទ្រូងចាំមិនភ្លេច។

បរទេស៖ មិនមែនតារាល្បីៗមានមុខមានមាត់ទាំងអស់ សុទ្ធតែមានមិត្តភាពល្អជានិរន្តនោះទេ នៅក្នុងចំណោមនោះពួកគេក៏អាចក្បត់គ្នានិងមានជម្លោះជាមួយគ្នាផងដែរ។ ទោះបីជាខ្លួនជាមនុស្សមានគេស្រលាញ់ចូលចិត្តយ៉ាងណាក្ដី ក៏នៅតែជៀសមិនផុតពីការបែកបាក់មិត្តភាពនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift និង Kendall Jenner
Taylor Swift និង Kendall Jenner

ដូចគ្នានេះដែរ Taylor Swift ដែលជារាជនីចម្រៀង Pop លំដាប់ពិភពលោក ក៏ធ្លាប់ជួបប្រទះមិត្តក្លែងក្លាយនេះដែរ។ តាមប្រភពបានសរសេរថា Kendall Jenner ដែលជាកំពូលតារាបង្ហាញម៉ូដគឺធ្លាប់ជាមិត្តជិតស្និតជាមួយនឹង Taylor។ Taylor ថែមទាំងធ្លាប់បានអញ្ចើញ Kendall ឲ្យឡើងបង្ហាញខ្លួនជាមួយនាងលើឆាកនៅក្នុងការប្រគំតន្ត្រីផ្ទាល់ខ្លួនផងដែរ។ 

 Kendall Jenner  និង Taylor Swift
 Kendall Jenner និង Taylor Swift

ប៉ុន្ដែក្រោយមកនៅឆ្នាំ ២០១៦ នៅពេលដែល Kim Kardashian ដែលជាបងស្រីរបស់ Kendall បានច្រានចោលមិនឲ្យ Taylor ចូលរួមកម្មវិធីខ្លួនវិញ មិត្តសម្លាញ់ Kendall បែរជាមិនអើពើហើយ ថែមទាំងបង្ហោះរូប នាងអង្គុយផឹកតែ ជាមួយនឹងពាក្យបញ្ឈឺថា "ដល់ម៉ោងផឹកតែ" (មានន័យថា កំពុងមើលអ្នកជិតខាងឈ្លោះគ្នាជាភាសារបស់ពួកបរទេស) ។ 

Taylor Swift
Taylor Swift

បន្ទាប់ពីមានរឿងកើតឡើង Taylor ក៏មិននឹកស្មានថា មិត្តជិតស្និតបែរខ្នងមិនរវល់នឹងនាង ព្រោះធាតុពិត Kendall គឺជាជនក្បត់សោះ។ ដូចនេះហើយ ទើបមានឈុតមួយក្នុងវីដេអូបទចម្រៀងរបស់ Taylor ឃើញនាងអង្គុយលើរាជបាល័ង្គកាន់កែវតែនឹងអមទៅដោយសត្វពស់វែក។ 

 Kendall Jenner
 Kendall Jenner

ដោយឈុតនោះចង់សម្ដៅដល់ Kendall អតីតមិត្តសម្លាញ់ដែលក្បត់នាងនោះឯង មិនត្រឹមតែប៉ុណ្ណោះបើសង្កេតមើលឲ្យច្បាស់ យើងនឹងឃើញ Taylor សរសេរពាក្យ  ''Et tu, Brute?'' នៅលើជញ្ជាំងមួយ ដែលពាក្យនេះបកប្រែថា ''You too, Brutus?''។ 

Taylor Swift
Taylor Swift

លើសពីនោះ ពាក្យមួយឃ្លានេះមានរឿងរ៉ាវបង្កប់របស់វា គឺជាពាក្យចុងរបស់ Julius Caesar មុននឹងត្រូវចាក់មួយកំបិតរបស់ពួកសត្រូវ ហើយគាត់បានភ្ញាក់ផ្អើលដែលឃើញមិត្តសម្លាញ់ Brutus ក៏ជាម្នាក់ក្នុងចំណោមអ្នកដែលចាក់លោក។ រីឯ Taylor ប្រើពាក្យនេះគឺចង់បានន័យថា "You too, Kendall?" "ឯងក៏អញ្ចឹងដែរ Kendall" ព្រោះTaylor មិននឹកស្មានថា Kendall គឺជាមនុស្សពស់វែកដែលចាំចាក់ពីក្រោយខ្នងបែបនេះសោះ៕ 

ប្រភព៖​ Zakhary corey

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T