ភ្ញាក់ផ្អើល! ក្រោយដឹងចំនួនប្រាក់ឧបត្ថម្ភដែលកីឡាការិនីហ្វីលីពីនទទួលបាន បន្ទាប់ពីឈ្នះមេដាយមាសនៅអូឡាំពិក

//s9.kh1.co/59/599160bc0080b13f1b56bc64a1b83b1bd18fe1e4.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ភ្ញាក់ផ្អើល ក្រោយដឹងចំនួនប្រាក់ឧបត្ថម្ភដែលកីឡាការនីហ្វីលីពីនទទួលបាន បន្ទាប់ពីឈ្នះមេដាយមាសនៅអូឡាំពិក

បរទេស៖ កីឡាការនី Hidilyn Diaz ត្រូវបានកត់ត្រាចូលក្នុងសៀវភៅប្រវត្តិសាស្ត្រផ្នែកកីឡារបស់ ហ្វីលីពីន បន្ទាប់ពីនាងបានជួយឱ្យប្រទេសរបស់ខ្លួនឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍ អូឡាំពិក ជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាការនី Hidilyn Diaz
  កីឡាការនី Hidilyn Diaz

Diaz នាងគឺជាកងទ័ពអាកាសរបស់ប្រទេស ហ្វីលីពីន, ហើយបច្ចុប្បន្ននាងត្រូវបានដាក់ឱ្យស្នាក់នៅក្នុងប្រទេស ម៉ាឡេស៊ី ដោយសារតែមានការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩, ក្នុងនោះនាងបានសម្រក់ទឹកភ្នែកយ៉ាងខ្លាំង ក្រោយឈ្នះមេដាយមាស ក្នុងប្រភេទវិញ្ញាសារលើកទម្ងន់ (៥៣ គីឡូក្រាម) នៃព្រឹត្តិការណ៍ អូឡាំពិក។

  កីឡាការនី Hidilyn Diaz
  កីឡាការនី Hidilyn Diaz

គួរបញ្ជាក់ថា ស្ត្រីវ័យ ៣០ ឆ្នាំ អាចដណ្តើមបានមេដាយមាសនេះ បន្ទាប់ពីបានបំបាក់កីឡាការនី ចិន Liao Qiuyun នៅវគ្គផ្តាច់ព្រ័ត្រ, ហើយក្នុងនោះ នាងបានអះអាងថា នាងនឹងទទួលបានទឹកប្រាក់ប្រមាណជា ៣៣ លានប៉េសូ ឬស្មើនឹង (៦៦ ម៉ឺនដុល្លាអាមេរិក) ពីរដ្ឋាភិបាល, បន្ថែមពីនេះទៀត នាងនឹងទទួលបានកន្លែងធ្វើអាជីវកម្មធំៗមួយចំនួន និងផ្ទះមួយខ្នងផងដែរ៕

  កីឡាការនី Hidilyn Diaz
  កីឡាការនី Hidilyn Diaz

ប្រភពDaily Mail

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T