កម្ពុជា នឹងក្លាយជាប្រទេសទី ៥១ ក្នុងចំណោមបណ្តាប្រទេសនានា លើពិភពលោក ដែលមានការបញ្ចូលបច្ចេកវិទ្យាថ្មី ដ៏ទំនើប របស់ក្រុមហ៊ុន ហ្គូហ្គល (Google) ដែលត្រូវបានគេហៅថា Street View។

Google Street View មានលក្ខណៈជាផែនទីបង្ហាញផ្លូវ តាមប្រព័ន្ធអ៊ិនធើណេត ដែលមានភាពខុសប្លែក ពីផែនទីទូទៅ ត្រង់ថា Street View នេះ ផ្តល់ភាពងាយស្រួល ដោយអាចបង្ហាញរូបភាពពិតៗ របស់ទីតាំងនានា ដែលអ្នកប្រើប្រាស់ ចង់ស្វែងរកនោះ បានតែម្តង ដោយគ្រាន់តែចុចជ្រើសរើស លើកយកមកដាក់ ត្រង់ចំនុច ដែលខ្លួនចង់ឃើញ ជាការស្រេច។

យ៉ាងណាមិញ ក្រុមហ៊ុន Google បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន នឹងធ្វើកិច្ចសហប្រតិបត្តិការ រួមគ្នា ជាមួយនឹង ក្រសួងទេសចរណ៍ អជ្ញាធរអប្សរា និង សាលាក្រុងភ្នំពេញ ដើម្បីបង្កើត Street View នេះ អោយមានឡើង នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរ គំរោង Street View នេះ នឹងធ្វើការប្រើប្រាស់ ឡានមួយចំនួន បំពាក់ទៅដោយ ឧបករណ៍ថតយ៉ាងទំនើប សំរាប់ធ្វើដំណើរជុំវិញ រាជធានីភ្នំពេញ  និង តំបន់អង្គរ ខេត្តសៀមរាប ដើម្បីថតយករូបភាព ដាក់បញ្ចូលទៅក្នុង Google Street View នេះ។ បន្ថែមពីលើនេះទៅទៀត គំរោង Street View នេះ នឹងធ្វើការពង្រីក អោយកាន់តែធំ រហូតទៅដល់ តំបន់ក្រុងនានា ក្នុងប្រទេសកម្ពុជា នៅរយៈពេល ប៉ុន្មានឆ្នាំ ខាងមុខទៀត។

គួរបញ្ជាក់ផងដែរថា គំរោង Street View នេះ បានសំរេចរួចរាល់ ក្នុងបណ្តាប្រទេសមួយចំនួន នៅអាស៊ី រួចមកហើយ ដែលមានដូចជា ជប៉ុន តៃវ៉ាន់ ឥណ្ឌូនេស៊ី ហុងកុង ម៉ាកាវ សឹង្ហបុរី ថៃ និង ប៊ូតង់។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោម៖









ខាងក្រោមនេះ ជារូបភាពមួយចំនួន បង្ហាញពី Street View នៅបរទេស៖









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]