បុរសជាឪពុក ចំណាយពេល១០ឆ្នាំបង្កើតឧបករណ៍នេះឡើង ដើម្បីជួយឲ្យកូនប្រុសអាចដើរបានវិញ (មានវីដេអូ)

//s9.kh1.co/14/14272bb16f2eea33a33ab26c760b5c9a6c5d4dae.jpg
សង្គម

 ២៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បុរសជាឪពុកម្នាក់ មានឈ្មោះថា Jean-Louis Constanza បានធ្វើឲ្យកូនប្រុសរបស់គាត់ឈ្មោះថា Oscar អាយុ១៦ឆ្នាំ អាចដើរបានវិញកាលពីថ្មីៗនេះ។

បរទេស៖ បុរសជាឪពុកម្នាក់ មានឈ្មោះថា Jean-Louis Constanza បានធ្វើឲ្យកូនប្រុសរបស់គាត់ឈ្មោះថា Oscar អាយុ១៦ឆ្នាំ អាចដើរបានវិញកាលពីថ្មីៗនេះ បន្ទាប់ពីកូនប្រុសរបស់គាត់ មានជំងឺ genetic neurological ដែលជះឥទ្ធិពលដល់ការលូតលាស់ និងមុខងាររបស់ខួរក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់គាត់បានឲ្យដឹងដែរថា៖

មានថ្ងៃមួយ កូនប្រុសបាននិយាយថាមកកាន់ខ្ញុំថា “ប៉ាជាវិស្វករមនុស្សយន្ដ ហេតុអ្វីក៏មិនបង្កើតមនុស្សយន្ដដែលអាចជួយឲ្យយើងដើរបាន?”

ឪពុក

ឮដូច្នេះ គាត់បានចាប់ផ្ដើមសិក្សា និងបង្កើតឧបករណ៍ Exoskeleton ហើយអស់​រយៈពេល១០ឆ្នាំមកនេះ ទីបំផុតគាត់ក៏បានជោគជ័យតែម្ដង។

គួរឲ្យដឹងដែរថា ឧបករណ៍នេះ ត្រូវបានដាក់លក់ឲ្យមន្ទីរពេទ្យរាប់សិបកន្លែងក្នុងប្រទេសបារាំង លុចសំបួ និងអាមេរិក ក្នុងតម្លៃប្រមាណ១៧៦,០០០ដុល្លារអាមេរិក តែវាមិនត្រូវបានទិញដោយបុគ្គលឯកជនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃទេ។ ទន្ទឹមនឹងនេះដែរ គេក៏កំពុងមានគម្រោងបង្កើតវាឡើងឲ្យមានភាពកាន់តែស្រាល និងងាយស្រួលប្រើប្រាស់ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=427,q=100/3f/3f77885d0d59e4674a9d2840e876e4d770eac1fb.jpg
រូបភាព
រូបភាព
វីដេអូ

ប្រភព: reuters

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T