កូនមាសកូនពេជ្រ! នៅក្មេងសោះ ប៉ុន្តែកំលោះតូច៣ដួងនេះ ផ្ទុះការគាំទ្រខ្លាំង

//s9.kh1.co/5e/5eff9db4231f589aa501c417ae0d4092bfcfc0b1.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅក្មេងសោះ ប៉ុន្តែកំលោះតូច៣ដួងនេះ ទទួលបានការគាំទ្រខ្លាំងពីមហាជនក្នុងអាជីពតែមួយ

តារាកម្សាន្ត: ប្រិយមិត្ត ពុកម៉ែ បងប្អូន ទស្សនិកជន និងមិត្តអ្នកអានច្បាស់ណាស់ពិតជាបានស្គាល់តារាចម្រៀងពន្លកថ្មី ត្រួយខ្ចី បោះជំហានចូលក្នុងវិស័យសិល្ប:វ័យក្មេងចំនួន៣ដួង ដែលសុទ្ធសឹងតែជាតារាចម្រៀងវ័យក្មេង សមត្ថភាពខ្ពស់ និងទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមពីសំណាក់ហ្វេនៗដែលជាអ្នកនិយម ដោយសារតែសមត្ថភាពបកស្រាយបទចម្រៀងបានយ៉ាងពិរោះ គួបផ្សំដោយភាពស្រស់សង្ហា និងទេពកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ផងដែលនោះ ដែលជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់តារាវ័យក្មេងទាំង៣នេះ ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ ខាងក្រោមនេះជាប្រវត្តិសិល្ប:ត្រួសរបស់តារាចម្រៀងវ័យក្មេងទាំង៣÷

១/. ពេជ្រ ថៃ:

ជាតារាចម្រៀងវ័យក្មេង ម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀងពិភពលោក The Voice Kid Cambodia រដូវកាលទី១ និងបច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាស

ប្អូនប្រុស ពេជ្រថៃ
ប្អូនប្រុស ពេជ្រថៃ

២/.ឡុង លីគ័ង្គ:

ប្អូនប្រុសឡុង លីគ័ង្គ
ប្អូនប្រុសឡុង លីគ័ង្គ

បេក្ខភាពកម្មវិធីប្រកួតចម្រៀងពិភពលោក The Voice Kid Cambodia ឆ្នាំ២០១៧ និងបច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាស។ ទោះបីជាបានជោគជ័យក្នុងកម្មវុធីប្រកួត ប៉ុន្តែលីគ័ង្គទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់មហាជនដោយសារតែទឹកដមសម្លេងពិរោះ និងទេពកោសល្យរបស់ប្អូនប្រុសតែម្តង

៣/.ឆេង ប្រសិទ្ធិ :

ប្អូនប្រុស ឆេង ប្រសិទ្ធិ
ប្អូនប្រុស ឆេង ប្រសិទ្ធិ

បេក្ខភាពស្រស់សង្ហា ក្នុងកម្មវិធីប្រកួតចម្រៀងពិភពលោក The Voice Kid Cambodia រដូវកាលទី២រូបនេះ ទោះបីជាពុំបានទទួលជ័យលាភីក៏ពិតមែន ប៉ុន្តែប្រសិទ្ធិក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត និងអ្នកគាំទ្រជាច្រើនផងដែរ ដោយសារតែសមត្ថភាពបកស្រាយបទចម្រៀងបានយ៉ាងពិរោះ និងទេពកោសល្យទាំងក្នុងការសម្តែង និងការរាំ៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T