មើលវីដេអូនេះទើបដឹងថា Beckham ចាស់តែអាយុមែន តែបច្ចេកទេសញាក់សាច់ (មានវីដេអូ)

//s9.kh1.co/20/2029aedcd15e961249fc9ee43ca012a289d6ba90.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ម្ចាស់ក្លិប Inter Miami លោក David Beckham បានផ្ដល់វគ្គបណ្ដុះបណ្ដាលមួយចំនួនដល់យុវជននៃក្លិបរបស់លោក ហើយជាមួយគ្នានោះ លោកក៏បានបង្ហាញពីបច្ចេកទេសលេងបាល់យ៉ាងល្អទៀតផង។

បរទេស៖ នាពេលថ្មីៗនេះ ម្ចាស់ក្លិប Inter Miami លោក David Beckham បានផ្ដល់វគ្គបណ្ដុះបណ្ដាលមួយចំនួនដល់យុវជនថ្នាលនៃក្លិបរបស់លោក ហើយជាមួយគ្នានោះ លោកក៏បានបង្ហាញពីបច្ចេកទេសលេងបាល់យ៉ាងល្អទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=648,h=427,q=100/29/297b55f36b232622eabe2363e8f5e2a7637cb589.jfif

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបខ្លីមួយបានបង្ហាញថា អតីតកីឡាករក្រុមបិសាចក្រហម Manchester United រូបនេះបានព្យាយាមបណ្ដើរបាល់ផងញាក់បាល់ផង ពីការតាមរារាំងរបស់ក្រុមយុវជនមានគ្នាប្រហែល ៣ ទៅ ៤នាក់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល បុរសវ័យ៤៥ឆ្នាំរូបនេះ នៅតែរកអាចរកចន្លោះប្រហោងឃើញ និងបានទាត់បាល់ចូលទីយ៉ាងល្អតាមចន្លោះជើងរបស់យុវជនម្នាក់។

https://s9.kh1.co/__image/w=633,h=451,q=100/df/df8b968457dd839a199b4a9f791d7667ab0c6168.jpg

ចំពោះវីដេអូឃ្លីបនោះដែរ លោក Beckham បានបង្ហោះនៅលើគណនី Instagram របស់ខ្លួន អមនឹងចំណងជើងថា៖

ចូលចិត្ដចូលរួមជាមួយកីឡាករថ្នាល វាបានរម្លឹកខ្ញុំ ពេលខ្ញុំជាកីឡាកររបស់ក្រុម Manchester United ថ្ងៃដំបូងៗ។

 លោក Beckham 
https://s9.kh1.co/__image/w=648,h=428,q=100/63/633266861f7bd900924b6d79bbecf600c2d3f0d9.jfif

គួរឲ្យដឹងដែរថា នេះជាលើកដំបូងរបស់លោក Beckham ចាប់តាំងពីឆ្នាំ២០២០មក ក្នុងការចូលរួមបង្ហាត់បង្ហាញដល់យុវជនថ្នាល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

https://s9.kh1.co/__image/w=648,h=426,q=100/6e/6ef07cc96364df73524151168b301b32a213ba4c.jfif
https://s9.kh1.co/__image/w=650,h=650,q=100/7c/7cde345051e9ab58f415e001195cd01ceb8ae243.jfif
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T