ម្យ៉ាងដែរ! លោក Terry ចង់មកដឹកនាំក្រុមនៅ អង់គ្លេស មួយនេះវិញ ក្រោយចាកចេញពី Aston Villa

//s9.kh1.co/da/daec8d43c5ffb2b94a77193b5711380cf10be60d.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Terry ចង់មកដឹកនាំក្រុម Swansea City វិញ ក្រោយចាកចេញពី Aston Villa

អឺរ៉ុប៖ លោក John Terry ហាក់មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការមកដឹកនាំក្រុម Swansea City បន្ទាប់ពីលោកសម្រេចចិត្តចាកចេញពីក្រុម Aston Villa កាលពីថ្ងៃ ច័ន្ទ ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក John Terry
  លោក John Terry

អតីតប្រធានក្រុមរបស់ Chelsea បានក្លាយជាជំនួយការគ្រូបង្វឹកនៅក្រុម Aston Villa ក្រោយពេលដែលលោកបានសម្រេចចិត្តចូលនិវត្តន៍ក្នុងនាមជាកីឡាករបាល់ទាត់ជាមួយក្រុម Midlands ក្នុងឆ្នាំ ២០១៨។

  លោក John Terry
  លោក John Terry

បុរសវ័យ ៤០ ឆ្នាំរូបនេះ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយក្រុម Aston Villa ឱ្យទទួលបានកៅអីឡើងមកលេងនៅក្របខណ្ឌកំពូលរបស់ អង់គ្លេស Premier League វិញ, ប៉ុន្តែពេលនេះ Terry បានសម្រេចចិត្តចាកចេញពីតួនាទីរបស់ខ្លួនហើយ ព្រោះលោកមានមហិច្ចតាចង់ក្លាយជាអ្នកចាត់ការពេញសិទ្ធម្នាក់។

  លោក John Terry និង លោក Dean Smith
  លោក John Terry និង លោក Dean Smith

ស្របពេលជាមួយគ្នានេះ ក្លិប Swansea City កំពុងតែស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីលោក Steve Cooper បានលាលែងចេញពីតំណែងកាលពីសប្តាហ៍មុន, ហើយលោក John Eustace ជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Cooper, ប៉ុន្តែចុងក្រោយលោកបានបដិសេធទៅវិញដោយសារតែហេតុផលផ្ទាល់ខ្លួន៕

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T