ត្រៀម! តារាវិទូថា ផ្កាយដុះកន្ទុយយក្សដ៏ធំបំផុតកំពុងធ្វើដំណើរ ចូលខាងក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមកកៀកនៅឆ្នាំ២០៣១

//s9.kh1.co/2d/2dc9343967806338198f9d6271d29611395aca0d.jpg
បច្ចេកវិទ្យា

 ២៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

វាមានទំហំធំជាងផ្កាយដុះកន្ទុយផ្សេងទៀត រាប់ពាន់ដង។

បរទេស៖ តារាវិទូបានរកឃើញផ្កាយដុះកន្ទុយធំជាងគេ ហើយវាមានទំហំធំជាងផ្កាយដុះកន្ទុយផ្សេងទៀត រាប់ពាន់ដង។ ផ្កាយដុះកន្ទុយនេះត្រូវបានគេដាក់ឈ្មោះថា Bernetinelli-Bernstein ដោយសារតែត្រូវបានរកឃើញដោយនិស្សិត Pedro Bernardinelli និងសាស្ត្រាចារ្យ Gary Bernstein នៅសាកលវិទ្យាល័យ University of Pennsylvania ដេប៉ាតឺម៉ង់រូបវិទ្យានិងតារាវិទ្យា។ វាមានមុខកាត់ចន្លោះពី១០០ទៅ២០០គីឡូម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយដុះកន្ទុយមិនធម្មតានេះនឹងធ្វើដំណើរខិតជិតបំផុត ទៅនឹងព្រះអាទិត្យរបស់យើង នៅឆ្នាំ២០៣១។ ផ្កាយដុះកន្ទុយយក្សនេះក៏ត្រូវបានគេហៅថា C/2014 UN271 ផងដែរ ហើយមានប្រភពមកពីជាយប្រព័ន្ធព្រះអាទិត្យរបស់យើង។​ វាបាននិងកំពុងឆ្ពោះមកកាន់ព្រះអាទិត្យយើង រាប់លានឆ្នាំមកហើយ។ នេះជាផ្កាយដុះកន្ទុយដ៏ឆ្ងាយបំផុត ដែលត្រូវបានគេរកឃើញធ្វើដំណើរចូលមកខាងក្នុង ហើយនឹងផ្ដល់ឱកាសឲ្យអ្នកវិទ្យាសាស្ត្រ សម្រាប់ការសង្កេតនិងសិក្សាវានៅឆ្នាំក្រោយៗទៀត។

រូបតំណាងផ្កាយដុះកន្ទុយ Bernetinelli-Bernstein គូរដោយវិចិត្រករ
រូបតំណាងផ្កាយដុះកន្ទុយ Bernetinelli-Bernstein គូរដោយវិចិត្រករ

រូបភាពនៃអង្គអវកាសនេះដែលត្រូវថតបានចន្លោះពីឆ្នាំ២០១៤និង២០១៨ មិនទាន់មានកន្ទុយលេចចេញមកទេ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំកន្លងមក អង្គនេះចាប់ផ្ដើមដុះកន្ទុយ ដែលត្រូវបានគេហៅជាផ្លូវការថា ផ្កាយដុះកន្ទុយ Bernardinelli-Bernstein។

ដំណើររបស់ផ្កាយដុះកន្ទុយនេះបានចាប់ផ្ដើម ចម្ងាយជាង៦ទ្រីលានគីឡូម៉ែត្រពីព្រះអាទិត្យ ឬចម្ងាយ៤០,០០០ខ្នាតតារាសាស្ត្រ។ ចម្ងាយពីផែនដីទៅព្រះអាទិត្យត្រូវបានគេគិតជា១ខ្នាតតារាសាស្ត្រ។ ផ្កាយដុះកន្ទុយនេះមានប្រភពចេញពីតំបន់ Oort Cloud ដែលមានចម្ងាយឆ្ងាយនៅជាយប្រព័ន្ធព្រះអាទិត្យ។ បច្ចុប្បន្ន ផ្កាយដុះកន្ទុយ Bernardinelli-Bernstein ស្ថិតនៅចម្ងាយ៣ពាន់លានគីឡូម៉ែត្រ ហើយចំណុចខិតជិតបំផុតរបស់វា នៅឆ្នាំ២០៣១ គឺ​មានចម្ងាយឆ្ងាយជាងប្រវែងភពសៅរ៍ទៅកាន់ព្រះអាទិត្យបន្តិច៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T