អុញម៉េចចឹង? អ្នកគាំទ្រ Real Madrid ថាអត់ចង់បាន Mbappe ទេតែទារយកម្នាក់នេះវិញ

//s9.kh1.co/a7/a747ceee499918ee672b5ed0b3e8ebd2d7d19e69.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកគាំទ្រ Real Madrid ទារឲ្យក្លិបទិញយក Ryan Kent

អេស្ប៉ាញ៖ អ្នកគាំទ្ររបស់ក្លិបអធិរាជស Real Madrid បាននិយាយលេងសើចថាពួកគេមិនចង់ឲ្យក្លិបទិញយកខ្សែប្រយុទ្ធ Kylian Mbappe នោះឡើយ និងទទូចឲ្យក្លិបទិញយក ខ្សែប្រយុទ្ធ Ryan Kent មកពីក្លិប Rangers វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ryan Kent
ខ្សែប្រយុទ្ធ Ryan Kent
ខ្សែប្រយុទ្ធ Kylian Mbappe 
ខ្សែប្រយុទ្ធ Kylian Mbappe 

Real Madrid ទើបតែលេងចាញ់ ២ ទល់នឹង ១ ក្រោមថ្វីជើងរបស់ក្រុម Rangers ដឹកនាំដោយលោកគ្រូ Steven Gerrard ដែលជាក្រុមនៅលីគលំដាប់លេខ១របស់ ស្កុតឡែន៍ កាលពីថ្ងៃច័ន្ទយកន្លងទៅនេះ។

ការប្រកួតរវាង Rangers និង Real Madrid
ការប្រកួតរវាង Rangers និង Real Madrid

Kent ដែលជាអតីតកីឡាកររបស់ Liverpool បានបង្ហាញទម្រង់លេងដ៏លេចធចធ្លោដែលធ្វើឲ្យអ្នកគាំទ្រ Real Madrid មានការចាប់អារម្មណ៍លើរូបគេ។

ខ្សែប្រយុទ្ធ Ryan Kent
ខ្សែប្រយុទ្ធ Ryan Kent

គណនី Managing Madrid ដែលជា Podcast របស់អ្នកគាំទ្រ Real Madrid ធំជាងគេក្នុងពិភពលោកបានកោតសរសើរកីឡាករវ័យ២៤ឆ្នាំរូបនេះដោយពួកគេបានបង្ហោះក្នុងបណ្ដាញសង្គម Twitter ថា៖

តោះយើងទិញយក Ryan Kent ជំនួស Kylian Mbappe ។

អ្នកគាំទ្រ Real Madrid

ក្រោយបង្ហោះសារបែបនោះភ្លាម មានអ្នកគាំទ្រជាច្រើនពាន់នាក់បានចុច Like ផងដែរ៕

ខ្សែប្រយុទ្ធ Ryan Kent
ខ្សែប្រយុទ្ធ Ryan Kent

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T