ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង និងសម្តែង ពុធ មិថុនា បានសំណូមពរដល់បងប្អូនមហាជនឈប់សរសេរអក្សរឡាតាំងជាសំនៀងខ្មែរបន្តទៀត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាប្រុសរូបនេះបានសរសេរពាក្យនេះក្នុងអត្ថន័យអប់រំ នៅក្នុងបណ្តាញសង្គមហ្វេសហ៊ុកថា៖
ពីមុនខ្ញុំក៏សរសេរអង់គ្លេសជាសំនៀងខ្មែរច្រើនដែរព្រោះវាងាយស្រួលក្នុងការសរសេរបានលឿន តែពេលមួយខ្ញុំបានឃើញគណនីក្នុងបណ្តាញសង្គមរបស់ប្រជាជននៅប្រទេសជិតខាងគឺគេសរសេរអក្សររបស់ជាតិគេគ្រប់គ្នាមិនថា តារាឬប្រជាជនធម្មតា ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍គិតក្នុងចិត្តថា ( បើអក្សរជាតិខ្លួនឯងមិនប្រើតើអ្នកណាជាអ្នកប្រើ
នៅពេលនេះខ្ញុំព្យាយាមកែប្រែបានយ៉ាងច្រើន។
អ្នកគាំទ្រ និងមហាជនជាច្រើននាក់ ក៏បាននាំគ្នាសរសើរនូវសារដ៏មានន័យនេះផងដែរ ដែលអាចជម្រុញឱ្យបងប្អូនមួយចំនួនងាកសរសេរអក្សរជាតិផងដែរ៕
សូចចូលទស្សនារូបភាពខាងក្រោម៖



