អ្វីដែលធ្វើឲ្យតារានិករនីមួយៗព្រួយបារម្ភ នៅពេលចាប់ផ្ដើមថ្ងៃថ្មី?

//s9.kh1.co/1c/1c523bbfaa4c31e36c4ee5987fb41cea864acb40.jpeg
យុវវ័យ

 ២៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីការព្រួយបារម្ភជារៀងរាល់ថ្ងៃ របស់តារានិករនីមួយៗខាងក្រោមនេះ!

យល់ដឹង៖ មនុស្សយើងគ្រប់រូប មិនថានរណាក៏ដោយ តែងតែមានការព្រួយបារម្ភខ្លាចថាខ្លួនឯង ធ្វើមិនបានល្អលើអ្វីមួយ បើទោះបីជាខំប្រឹងអស់ពីសមត្ថភាពហើយ យ៉ាងណាក្ដី។ ហើយការព្រួយបារម្ភទាំងអស់ គឺខុសៗគ្នា ទៅតាមស្ថានភាពនៃជីវិតម្នាក់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះយើងនឹងបង្ហាញពី ដែលធ្វើឲ្យតារានិករនីមួយៗព្រួយបារម្ភ នៅពេលចាប់ផ្ដើមថ្ងៃថ្មីម្ដងៗ ៖

♈️ Aries (Mar 21 – Apr 19)

អ្នកបារម្ភថា អ្នកនឹងមិនជោគជ័យក្នុងរឿងអ្វីមួយ។ អ្នកកំពុងគិតឥតឈប់ឈរ អំពីកម្រិតនៃអ្វីដែលអ្នកធ្វើ ហើយឆ្ងល់ថាតើអ្នកគួរធ្វើអ្វីបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់អ្នក ឬក៏វាគ្រប់គ្រាន់ហើយ។

♉️ Taurus (Apr 20 – May 20)

អ្នកព្រួយបារម្ភថាជីវិតរបស់អ្នក នឹងផ្លាស់ប្តូរ ដោយមិនបានរំពឹងទុក។ អ្នកចង់អោយអ្វីៗនៅដដែល ប៉ុន្តែអ្នកមិនអាចរីករាយនឹងពេលបច្ចុប្បន្ននេះទេ ព្រោះអ្នកតែងតែបារម្ភថាវានឹងត្រូវគេយកចេញពីអ្នក នៅថ្ងៃណាមួយ។

♊️ Gemini (May 21 – Jun 20)

អ្នកព្រួយបារម្ភ អំពីចំនួនប្រាក់នៅក្នុងគណនីធនាគាររបស់អ្នក។ អ្នកខ្លាចអ្នកនឹងត្រូវតស៊ូ រ៉ាប់រងដើម្បីថែរក្សាជីវិតរបស់ខ្លួនឯង ហើយមិនដឹងថាត្រូវដើរទៅផ្លូវណាល្អ ដូច្នេះហើយអ្វីដែលអ្នកភ័យជាងគេគឺលុយ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកតែងតែព្រួយបារម្ភអំពីសមាជិកគ្រួសាររបស់អ្នក និងមិត្តភក្តិដែលអ្នកទុកដូចជាគ្រួសាររបស់អ្នកដែរ។ អ្នកសង្ឃឹមថាពួកគេនឹងមិនកើតអី ដែលធ្វើឲ្យមានការភ័យព្រួយទេ ពីព្រោះអ្នកខ្វល់ពីសុខុមាលភាពរបស់ពួកគេ ច្រើនជាងខ្លួនអ្នកទៅទៀត។

♌️ Leo (Jul 23 – Aug 22)

អ្នកបារម្ភថាអ្នកនឹងទទួលបានការបរាជ័យ នៅចុងបញ្ចប់។ អ្នកមានអារម្មណ៍ថា អ្នកមិនមែនជាមនុស្សដែលខ្វាយខ្វល់ច្រើនក្នុងវ័យកុមារ ហើយអ្នកបារម្ភថាអ្នកនឹងក្លាយជាមនុស្សពេញវ័យ ដ៏គួរឱ្យអត់បានការ នៅថ្ងៃអនាគត។

♍️ Virgo (Aug 23 – Sep 22)

អ្នកបារម្ភជានិច្ចថា អ្នកនឹងត្រូវបានគេបញ្ឈប់ពីការងាររបស់អ្នក។ អ្នកបារម្ភថាអ្នកមិនធ្វើវាបានគ្រប់គ្រាន់ល្អ ដើម្បីធ្វើឱ្យចៅហ្វាយអ្នកសប្បាយចិត្ត ហើយអ្នកនឹងត្រូវគេមើលមិនឃើញ ដោយត្រូវគេស្នើសុំឲ្យចាកចេញពីក្រុមហ៊ុនទៅ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកបារម្ភ ថាអ្នកនឹងមិនអាចរកឃើញ ប្រភេទនៃសេចក្ដីស្រលាញ់ ដែលអ្នកបានចំណាយពេញមួយជីវិតរបស់អ្នកសុបិនចង់បាននោះទេ។ អ្នកខ្លាចអ្នកមានតែម្នាក់គត់ នៅក្នុងក្រុមមិត្តរបស់អ្នក ដែលនឹងឯកកោតែម្នាក់ឯងរហូត។

♏️ Scorpio (Oct 23 – Nov 21)

អ្នកបារម្ភថា អ្នកដែលអ្នកស្រលាញ់នឹងក្បត់ ឬបោះបង់អ្នកចោលនៅថ្ងៃណាមួយ។ អ្នកតែងតែទន្ទឹងរង់ចាំរកសញ្ញា ដែលពួកគេធុញទ្រាន់នឹងអ្នក ទើបអ្នកតែងតែធ្វើល្អដាក់គេជានិច្ច។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកបារម្ភអំពីរូបរាង និងសម្រស់របស់អ្នក។ អ្នកឈ្លក់វង្វេងនឹងការស្វែងរកមធ្យោបាយជាក់លាក់ណាមួយ ដើម្បីថែរក្សាសម្រស់របស់អ្នក ហើយអ្នកមិនដែលស្កប់ចិត្តនឹងអ្វីដែលអ្នកបានឃើញនៅក្នុងកញ្ចក់នោះទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកបារម្ភថា អ្នកនឹងធ្វើឲ្យមនុស្សដែលពឹងផ្អែកលើអ្នក ខកចិត្តនឹងអ្នក។ អ្នកខ្លាចពួកគេនឹងឃើញភាពខ្លាំង និងភាពស្មោះត្រង់ ហើយវាដូចជាសកម្មភាពទាំងអស់ ដែលអ្នកធ្វើគឺដូចជាអ្នកធ្វើពុត ទាំងដែលការពិត គឺអ្នកពិតជាព្រួយបារម្ភណាស់។

♒️ Aquarius (Jan 20 – Feb 18)

អ្នកព្រួយបារម្ភអំពីថា តើអ្នកកំពុងធ្វើអ្វីដែលត្រឹមត្រូវដែរត្រឹមត្រូវដែរ ឬទេ។ អ្នកខ្លាចគ្រប់ពេល នៅពេលដែលអ្នកធ្វើការសម្រេចចិត្តព្រោះអ្នកមិនចង់ធ្វើការសម្រេចចិត្តខុសលើអ្វីមួយ ដែលអ្នកជឿជាក់ថា វានឹងកែប្រែជីវិតឲ្យល្អជាងមុន។

♓️ Pisces (Feb 19 – Mar 20)

អ្នកព្រួយបារម្ភអំពី អ្វីដែលមនុស្សផ្សេងទៀតគិតអំពីអ្នក។ អ្នកសង្ឃឹមថាអ្នកនឹងមិននិយាយអ្វី ដែលខុសឬប៉ះពាល់ដល់អ្នកដទៃ និងអ្នកដែលនៅជុំវិញខ្លួនទេ ព្រោះអ្នកដឹងថា មនុស្សគ្រប់គ្នានឹងចាំតែចាប់កំហុស នៅពេលដែលយើងធ្វើខុសអ្វីមួយ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T