ស្ងាត់យូរ ពេលនេះ យក់ ថិតរដ្ឋា ចេញបទថ្មី​ពីរោះ ចាក់ដោតអ្នកស្តាប់! (មានវីដេអូ)

//s9.kh1.co/2e/2e5f0aab4ef3b72539414b3ecce3079b906e30b6.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ផ្អាកសម្រាកពីសិល្បៈអស់មួយរយៈមក នេះជាការវិលត្រលប់លើកដំបូង របស់អ្នកនាង យក់ ថិតរដ្ឋា ចេញចម្រៀងថ្មី ដែលមានចំណងជើង «ស្រឡាញ់បងជាប់ក្លេ»

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងនេះ នៅលើគណនីជាផ្លូវការនៃផលិតកម្ម Town បានចេញវីដេអូចម្រៀងថ្មី តារាចម្រៀងសម្លេងធ្ងន់ អ្នកនាង យក់ ថិតរដ្ឋា ដែលមានចំណងជើង «ស្រឡាញ់បងជាប់ក្លេ» តាមរយៈទំព័រហ្វេសប៊ុក ក៏ដូចជាយូធូប ជាផ្លូវការរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចគ្នានេះដែរ បទចម្រៀងមួយនេះ គឺជាចម្រៀងមួយដែលជាបទរៀបរាប់ទំហំឈឺចាប់ ដែលស្រលាញ់មនុស្សមានចិត្តសាវា ដែលមានសាច់ភ្លេងលាយឡំនឹងកន្ត្រាក់ជាមួយសាច់បាស ដែលបំពេញបន្ថែមពីលើសម្លេងដ៏ធ្ងន់រង្ងំពីរោះ របស់ អ្នកនាង យក់ ថិតរដ្ឋា ទៀតផងនោះ បានធ្វើឲ្យបទចម្រៀងមួយនេះ កាន់តែពីរោះទ្វេដង។  

យ៉ាងណាមិញ បន្ទាប់ពីបានផ្អាកសម្រាកពីសិល្បៈអស់មួយរយៈមក ដើរតួជាអ្នកម្តាយ ក៏ដូចជាភរិយាដ៏ល្អ នេះជាការវិលត្រលប់លើកដំបូង ដែលតារាចម្រៀងស្រីសម្លេងស្អករូបនេះ បានចេញចម្រៀងថ្មីរបស់ខ្លួន៕
ប្រភព៖ Town

សូមទស្សនាវីដេអូខាងក្រោម៖

យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
វីដេអូចម្រៀង យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T