មហាជនលើកឡើងបែបនេះ ក្រោយឃើញវត្តមាន Irene ត្រឡប់មកជាមួយ Red Velvet!

//s9.kh1.co/16/165a57520b20d0b33dadb24e1d41f3242c0c995a.jpg
យុវវ័យ

 ២៧-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីមើលវីដេអូឃ្លីប Somethin Kinda Crazy ដែលជាវីដេអូ សម្រាប់ការ Come Back របស់ Red Velvet ហើយ មហាជនស្រាប់តែលើកឡើងបែបនេះភ្លាម ចំពោះមេក្រុម Irene!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះក្រុមចម្រៀងស្រី Red Velvet ទើបតែបានទម្លាក់ឃ្លីបមួយចំណងជើងថា Somethin Kinda Crazy ដែលជាវីដេអូសម្រាប់ការ Come Back នារដូវក្ដៅនេះរបស់ពួកគេជាមួយ Concept ថ្មីៗប្លែកជាច្រើន ជាពិសេសរូបសម្រស់របស់ក្រុមតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Irene
Irene

ជាក់ស្ដែង បន្ទាប់ពីបានទស្សនាវីដេអូឃ្លីបខាងលើនេះហើយ មហាជនដែលជាក្រុមអ្នកលេងបណ្ដាញសង្គម បានចូលមកបញ្ចេញមតិបែបនេះ ចំពោះវត្តមានរបស់មេក្រុម Irene ដែលបានត្រឡប់មកវិញ ក្រោយបាត់មុខមួយរយៈធំ បន្ទាប់ពីមានរឿងចម្រូងចម្រាស ជាមួយក្រុមការងារកាលពីឆ្នាំមុន។

Irene
Irene

ស្របពេលដែលអ្នកគាំទ្រកំពុងសប្បាយចិត្ត និងរំភើបរីករាយពេលឃើញវត្តមានរបស់ Red Velvet បង្ហាញខ្លួនជាក្រុម តែក៏មានមានអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បានលើកឡើងថារូបភាពរបស់នាង Irene បានផ្លាស់ប្តូរចាប់តាំងពីមានភាពចម្រូងចម្រាស លើអាកប្បកិរិយារបស់នាង។

Irene មិនដូចពីមុនទេ។ ខ្ញុំយល់ស្រប! នាងស្អាតជាងមុន ទោះបីជាមានបញ្ហាអាកប្បកិរិយាកាលពីមុន ប៉ុន្តែគ្រប់យ៉ាងបានដោះស្រាយរួចហើយ។ ខ្ញុំរីករាយដែល Red Velvet កំពុងត្រឡប់មកវិញ ប៉ុន្តែខ្ញុំមានអារម្មណ៍មិនល្អចំពោះមនុស្សដែលមានការលំបាក ដោយសារតែនាង។ ខ្ញុំជាអ្នកគាំទ្ររបស់ Irene ខ្ញុំធ្លាប់ដាក់រូបថតរបស់នាងលើ Background ទូរសព្ទរបស់ខ្ញុំពេញមួយឆ្នាំ។ ខ្ញុំអាចគិតបានថា ភាពចម្រូងចម្រាស អាកប្បកិរិយារបស់នាង គឺកើតឡើងដោយការមិនតាំងចិត្ត។ តើនាងស្រកទម្ងន់មែនទេ? គ្រប់យ៉ាងនឹងល្អប្រសើរ។ មិនអីទេ Red Velvet Fighting! 

អ្នកនិយមលេងអ៊ីនធើណែត
Irene ក្នុងវិដេអូឃ្លីប
Irene ក្នុងវិដេអូឃ្លីប
Irene ក្នុងវិដេអូឃ្លីប
Irene ក្នុងវិដេអូឃ្លីប

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T