លោកគ្រូពេទ្យ រិន ភារុណ៖ ជីវិតខ្ញុំជូនជាតិហើយ មិនថយក្រោយទេ មិនស្តាយក្រោយទេ

//s9.kh1.co/8b/8bc18835017843abc84056db578937acb3eb00b6.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូពេទ្យ រិន ភារុណ៖ ជីវិតខ្ញុំជូនជាតិហើយ មិនថយក្រោយទេ មិនស្តាយក្រោយទេ

រាជធានីភ្នំពេញ៖ ករណីឆ្លងនៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ស្រាកស្រាន្តថមថយនៅឡើយ ទាំងនៅក្នុងរាជធានីភ្នំពេញ និង​តាមខេត្តមួយចំនួន នៅទូទាំងប្រទេស ដែលក្នុងនោះចំនួនទាំងអ្នកឆ្លង និងអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ក៏មានការកើនឡើងគួរឱ្យបារម្ភផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ជាមួយនឹងការរកឃើញតួលេខឆ្លងជារៀងរាល់ថ្ងៃបែបនេះ បានធ្វើឱ្យក្រុមកងទ័ពអាវស ពោលគឺក្រុមគ្រូពេទ្យជាច្រើន បានលះបង់ទាំងកម្លាំងកាយចិត្តធ្វើការហូរញើសស្រោចជោគប្រាណ លះបង់ចោលការក្តីសុខខ្លួនឯងជាមួយគ្រួសារ ដើម្បីបំពេញភារកិច្ចរៀងខ្លួនយ៉ាងសកម្មជូនជាតិមិនមាតុភូមិ យ៉ាងសស្រាក់សស្រាំ ដោយគ្មានពាក្យត្អូញត្អែនោះទេ ក្នុងគោលបំណងដើម្បីឱ្យប្រទេសកម្ពុជា បានជៀសផុតពីជំងឺរាតត្បាតសាកលកូវីដ១៩ បោសវាសជៀសឆ្ងាយពីប្រទេសកម្ពុជា។

កាលពីប៉ុន្មានថ្ងៃមុននេះ មានទំព័រហ្វេសប៊ុកមួយមានឈ្មោះថា រិន ភារុណ ដែលជាកងទ័ពអាវសប្រយុទ្ធជួរមុខជាមួយវីរុសកំណើចកូវីដ១៩ បានបង្ហោះរូបភាពអមជាមួយសារមួយពោរពេញដោយមោះមុតហានក្លានឥតងាករេ ថ្វីបើលោកគ្រូពេទ្យនឿយហត់យ៉ាងណា ក៏នៅតែស៊ូដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។

ក្នុងនោះ លោកគ្រូពេទ្យ រិន ភារុណ បានមានប្រសាសន៍ដូច្នេះថា៖

ជីវិតខ្ញុំជូនជាតិហើយ ថយក្រោយទេ មិនស្តាយក្រោយទេ ខ្ញុំដើរលើផ្លូវមួយនេះដើម្បីបងប្អូន.... បងប្អូនត្រូវចេះថែសុខភាពផង។

រិន ភារុណ

ក្រោយពីបានអានសាររបស់លោកគ្រូពេទ្យ មានមហាជនជាច្រើន រំភើបស្រក់ទឹកមិនដឹងខ្លួន និងសម្តែងអំណរគុណជាខ្លាំង ចំពោះពលីកម្មរបស់លោកគ្រូពេទ្យ ចំពោះជាតិមាតុភូមិ ជាពិសេសប្រជាជនកម្ពុជាតែម្តង៕

លោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណលោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណលោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណ
លោកគ្រូពេទ្យ រិន ភារុណ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T