តោះ! មកស្គាល់កីឡាករ ៥រូប ដែល Man UTD បាននាំចូលថ្លៃៗបំផុត ក្នុងប្រវត្ដិសាស្ដ្រក្លិប

//s9.kh1.co/d9/d9ea26b61151a879fc469a4818ba1677e0eb7a20.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកស្គាល់កីឡាករ៥រូប ដែល Man UTD បាននាំចូលថ្លៃៗបំផុត ក្នុងប្រវត្ដិសាស្ដ្រក្លិប។

អង់គ្លេស៖ ក្លិប Manchester United ជាក្លិបធំ និងមានឈ្មោះបោះសំឡេងបំផុតមួយ នៅក្នុងពិភពលោក ដោយមានកីឡាករឆ្នើមៗជាច្រើនរូប បានមកប្រកបអាជីពនៅទីនោះ ហើយក្រុមនេះក៏ធ្លាប់បាននាំចូលកីឡាករតម្លៃខ្លួនថ្លៃៗជាច្រើនរូប មកកាន់ Old Trafford ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាកីឡាករដែលផ្ទេរមកថ្លៃៗបំផុតចំនួន ៥រូប ក្នុងប្រវត្ដិសាស្ដ្រក្លិប Manchester United៖

១. Paul Pogba

Pogba បានផ្ទេរមកពីក្លិប ​Juventus ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃ១០៥លានអឺរ៉ូ (ឬប្រមាណ ១២៣លានដុល្លារអាមេរិក) ដែលជាតម្លៃខ្ពស់បំផុតនៅលើពិភពលោក អំឡុងពេលនោះ។

https://s9.kh1.co/__image/w=650,h=429,q=100/c4/c440187ee79eac28f929e8105856c9ee13f95d7d.jpeg

២. Harry Maguire

ក្លិប Manchester United បានធ្វើឲ្យប្រិយមិត្ដបាល់ទាត់ជាច្រើនភ្ញាក់ផ្អើល នៅពេលហ៊ានចំណាយប្រាក់ ៨៧លានអឺរ៉ូ (ឬប្រមាណ ១០២លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាយកខ្សែការពារកណ្ដាលរូបនេះ ពីក្លិប ​Leicester City ក្នុងឆ្នាំ ២០១៩។

https://s9.kh1.co/__image/w=650,h=366,q=100/96/96e422ef7e9f81720504c93b38039609e5af7023.jpg

៣. Jadon Sacho

ក្លិប Manchester United ទើបយកបាន Sancho ពីក្លិប Borussia Dortmund ជាផ្លូវការនាពេលថ្មីៗនេះ ក្នុងតម្លៃ ៨៥លានអឺរ៉ូ (ឬប្រមាណ ១២៣លានដុល្លារអាមេរិក)។

https://s9.kh1.co/__image/w=650,h=434,q=100/f6/f6e76fdf2057adb36c1cece5845f7d4058d34e36.jpg

៤. Romelu Lukaku

Lukaku ត្រូវបានផ្ទេរមកពីក្លិប ​Everton ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ ៨៥លានអឺរ៉ូ (ជិត ១០០លានដុល្លារអាមេរិក) ហើយក្លិបបានលក់គេទៅឲ្យក្លិប Inter Milan វិញក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃជាង ៧០លានអឺរ៉ូ (ឬប្រមាណ ៨២លានដុល្លារអាមេរិក)។

https://s9.kh1.co/__image/w=650,h=366,q=100/bc/bc10b7f7ec98f1e7ba6f90d825a6b0fb8116c030.jpg

៥. Angel Di Maria

ក្លិប Manchester United បានចុះកុងត្រាខ្សែប្រយុទ្ធស្លាប Di Maria ពីក្លិប Real Madrid ក្នុងឆ្នាំ ២០១៤ ក្នុងតម្លៃ ៧៣លានអឺរ៉ូ (ឬប្រមាណ ៨៦លានដុល្លារអាមេរិក) ហើយបច្ចុប្បន្នកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ កំពុងប្រកបអាជីពនៅក្លិប PSG ៕

https://s9.kh1.co/__image/w=650,h=366,q=100/98/9883142b3b7cd437643aa91f6330dd8b1923a246.jpg

ប្រភព90min

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T