Jungkook ចង់ចោលគ្រប់យ៉ាង តែដោយសារមាន ARMY និងសមាជិកក្រុមជាកម្លាំងចិត្ត ទើបមិនបោះបង់!

//s9.kh1.co/9f/9f4dd59a66f719859d22ac554c8f6e4ee76aa9df.jpg
យុវវ័យ

 ២៧-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អរគុណដែលមិនទៅណា! Jungkook សារភាពថា ធ្លាប់ចង់បោះបង់ចោលគ្រប់យ៉ាងហើយ តែដោយសារមាន ARMY និងសមាជិកក្រុម BTS ចាំផ្ដល់កម្លាំងចិត្ត និងជំរុញមករហូតទើបមិនព្រមបោះបង់វិញ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ BTS ត្រូវគេបាន​អញ្ជើញជា​ភ្ញៀវកិត្តិយសពិសេស ក្នុង​កម្មវិធី Eight O’Clock News របស់​ស្ថានីយ៍ទូរទស្សន៍ SBS ដោយមានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងព្រម​ អារម្មណ៍​ពិត​របស់ពួកគេ ដែលទទួលបានតាមរយៈតន្ដ្រី និង​​រឿង​រ៉ាវ​នានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook 
Jungkook 

ស្របនឹងនេះដែរ Jungkook ដែលសមាជិកកូនពៅគេប្រចាំក្រុម ក៏​បាន​លើក​ឡើង​ពី​រឿង​មួយចំនួន​ ទាក់ទងនឹង​អារម្មណ៍​របស់ខ្លួន ព្រមជាមួយរឿងរ៉ាវដែល​លោកធ្លាប់​ជួប​ប្រទះ​កន្លងមក​ ដោយសរសេរ​សេចក្ដីថ្លែង​អំណរគុណតាមរយៈសារលិខិត​មួយ​។

Jungkook 
Jungkook 

សារនោះ បានបានរៀបរាប់ខ្លឹមសារដូចតទៅ ៖

មនុស្សជា​ច្រើននៅ​តែមាន​រឿងពិបាក ហើយ​ពួកយើង​ (BTS) ក៏ដូចគ្នាដែរ។ និយាយឲ្យត្រង់ទៅមាន​ពេលខ្លះ​ ខ្ញុំ​ក៏ចង់បណ្ដោយគ្រប់យ៉ាងចោល ដោយមិនខ្វល់អ្វីទាំងអស់ ព្រោះខ្ញុំ​ក៏ជា​មនុស្សដែរ ព្រោះតែរឿងរ៉ាវ​ដែល​ត្រូវ​បាន​គ្រោងទុក នឹងត្រូវ​ដោះស្រាយខ្លះ វាត្រូវបានជំនួសដោយការខកចិត្ត ហើយខ្ញុំមិនអាចដោះស្រាយ​បាន ហេតុនេះទើប​ចង់​បណ្ដោយគ្រប់យ៉ាង។

Jungkook 
Jungkook 
Jungkook 

លើសពីនេះទៅទៀត Jungkook បានបន្តថា មូលហេតុដែលលោកសម្រេចមិនបោះបង់ ហើយប្រឹងប្រែងតស៊ូមកដល់ពេលនេះ គឺដោយសារតែមាន ARMY និងសមាជិកបងៗរួមក្រុម BTS ជាកម្លាំងពិសេស ចាំលើកទឹកចិត្ត និងចាំជំរុញមករហូត ព្រមទាំងបង្ហើបពីក្ដីស្រមៃនាពេលខាងមុខផងដែរ។

Jungkook 
Jungkook 

ប៉ុន្តែបន្ទាប់ពីឃើញអ្នក​គាំទ្រ និងសមាជិក​ទាំងអស់នៅជិតខ្ញុំ ខ្ញុំ​ស្រាប់តែមានកម្លាំងត​ស៊ូ​នឹងបញ្ហាអស់ទាំងនោះ​ជា​ថ្មី។ ទោះបី​ជា​ខ្ញុំជា​មនុស្សម្នាក់​ដែល​ចង់​ធ្វើ​រឿង​អ្វីៗ​ឲ្យបាន​គ្រប់យ៉ាងហើយល្អ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើពេល​នេះ គឺពិតជា​ធ្វើ​ឲ្យរូបខ្ញុំផ្ទាល់សប្បាយចិត្តហើយ។ ខ្ញុំក៏គ្មានគម្រោងផ្ទាល់ខ្លួនអំពីអ្វី​ផ្សេងក្រៅពីជាតារាចម្រៀងនេះ​ដែរ។ ខ្ញុំពិតជា​សប្បាយចិត្តខ្លាំងណាស់​ពេល​នេះ។ ខ្ញុំ​ចង់​ជួបអ្នកគាំទ្រទាំងអស់គ្នាឆាប់ៗ ហើយនឹងបាន​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រី។

Jungkook 
BTS និង ARMY
BTS និង ARMY

ប្រភព៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T