សូមប្រយ័ត្ន! រកឃើញបុគ្គលិកសុខាភិបាល៣នាក់ ឆ្លងមេរោគកូវីដថ្មីប្រភេទ Delta នៅខេត្ត...

//s9.kh1.co/37/371379ae0c173daf50a6bd9156f0ecfb84660441.jpg
សង្គម

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ រកឃើញបុគ្គលិកសុខាភិបាល៣នាក់ ឆ្លងមេរោគកូវីដថ្មីប្រភេទ Delta នៅខេត្តឧត្តរមានជ័យ

ភ្នំពេញ÷ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណីនៅថ្ងៃទី២២ និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1. 617-2 (Delta) ចំនួន៣៩នាក់ (ស្រី១៩នាក់) ដែលក្នុងនោះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២១នាក់ (ស្រី១១នាក់) បុគ្គលិកសុខាភិបាល ចំនួន ៣នាក់ (ស្រី១នាក់) និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន៦នាក់(ស្រី៣នាក់ និងប្រជាពលរដ្ឋក្នុងសហគមដែលមិនប៉ះពាល់ផ្ទាល់ ចំនួន៨នាក់(ស្រី៤នាក់) ដែលបុគ្គលិកសុខាភិបាលទាំង៤នាក់នោះ ជាបុគ្គលិកសុខាភិបាលនៅខេត្តឧត្តរមានជ័យ ដែលមានរាយនាមក្នុងតារាងខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T