ល្អណាស់! Sancho បង្ហើបថា ដោយសារចង់ដើរតាមគន្លងរបស់វីរៈបុរសរូបនេះទើបគេសម្រេចចិត្តមកលេងនៅ Man UTD

//s9.kh1.co/72/72022e06c83a1431866625af319c30db38f37f5d.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Sancho បង្ហើបថា ដោយសារចង់ដើរតាមគន្លងរបស់ Ronaldo ទើបគេសម្រេចចិត្តមកលេងនៅ Man UTD

បរទេស៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម Manchester United កីឡាករ Jadon Sancho បានបង្ហើបថា កីឡាករ Cristiano Ronaldo ជាផ្នែកមួយដែលជួយជម្រុញរូបគេ ឱ្យផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងតម្លៃប្រមាណជា ៧៣ លានផោន ឬស្មើរនឹង (១០០ លានដុល្លាអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ក្រោយបានគ្រងឈុតពណ៌ក្រហមរបស់ Man UTD ជាផ្លូវការ, Sancho បានលើកឡើងថា គាត់សម្រេចចិត្តមកទីនេះ គឺដោយសារតែចង់ដើរតាមគន្លងរបស់អតីតវីរៈបុរស Ronaldo, ខណៈពេលនោះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់បានចាយពេល ៦ រដូវកាលជាមួយក្រុមបិសាចក្រហម ពោលចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៩។

  កីឡាករ Cristiano Ronaldo 
  កីឡាករ Cristiano Ronaldo 

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស Sancho បាននិយាយយ៉ាងដូច្នេះថា៖

តើនរណាដែលធ្វើឱ្យខ្ញុំចង់មកទីនេះ? ខ្ញុំមានអារម្មណ៍ដូចអ្នករាល់គ្នាដែរ អ្វីៗគឺមានភាពខុសប្លែកគ្នា, ខ្ញុំមានចរិតខុសប្លែកជាមួយកីឡាករដ៏ទៃ ប៉ុន្តែសម្រាប់ Cristiano Ronaldo គឺមិនអ៊ីចឹងទេ។ អ្វីដែលគាត់ធ្លាប់ធ្វើនៅក្នុងអាជីពរបស់គាត់ គឺពិតជាអស្ចារ្យមែនទែន។ គាត់បានចាប់ផ្តើមដំបូងលេងនៅ Sporting Lisbon ហើយក្រោយមកគាត់បានផ្លាស់មកកាន់ក្រុម Manchester ដូច្នេះវាជារឿងល្អណាស់ ដែលបានឃើញកីឡាករកំពូលដូចជារូបគាត់ មកលេងនៅក្លិបកំពូលមួយនេះ។ វាពិតជាល្អមែនទែន៕

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T