មើលគូគេផង! ម៉ៃកូ ធ្វើដាក់គូស្នេហ៍ម្តងនេះ ស្វីតដូចក្នុងរឿង ធ្វើឲ្យហ្វេនៗអៀនជំនួស (មានវីដេអូ)

//s9.kh1.co/df/dfb6a4a80990aa31fe9f89c1db5f5a04e1a1a232.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រាន់ឃើញ ក៏រំភើបជំនួសដែរ Myko ធ្វើរឿងមួយនេះ ដាក់គូស្នេហ៍ ស្វីតដូចក្នុងរឿងកុន ធ្វើឲ្យបណ្តាអ្នកគាំទ្រ ឡើងអៀនជំនួសខាងស្រី

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងវិស័យកម្សាន្តនៅកម្ពុជា សព្វថ្ងៃនេះ មានតារាខ្មែរមិនតិចនាក់ទេ ដែលបានកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហា ភេទដូចគ្នា ក្នុងនោះ ក៏មានទាំងគូស្នេហ៍ភេទប្រុស និងស្រី ដូចគ្នា តែក៏មាន គូស្នេហ៍គម្រូមួយចំនួន បានលាតត្រដាងការពិតទៅ មហាជន​និងបណ្តាអ្នកគាំទ្រ ដោយគ្មានលាក់បាំងអ្វីឡើយ ខណៈ គូខ្លះនៅបិទបាំង ការពិតនេះនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះ ក៏មានគូស្នេហ៍ លោក ម៉ៃកូ និងលោក វ៉ាន់ ថៃ ដែលអ្នកទាំងពីរ ទើបតែបញ្ចប់ការសម្តែងរឿង ស្នេហាភេទដូចគ្នានេះ កាលពីពេលថ្មីៗ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់រឿង មេឃខៀវ នេះហើយ អ្នកទាំងពីរ ត្រូវបានមហាជន សម្គាល់ឃើញ កាន់តែផ្អែមល្អែមកាន់តែខ្លាំងៗឡើង រហូតដល់ពេល ថ្មីៗនេះ Myko បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយនេះ​ទៅ កាន់គូស្នេហ៍របស់ខ្លួន ថែមទៀតផង។

គួរបញ្ជាក់ តារាប្រុសរូបនេះ បានបញ្ជាក់ក្នុង បណ្តាញសង្គម TikTok ថានេះគ្រាន់តែ ជាឈុតមួយក្នុងរឿងតែប៉ុណ្ណោះ តែយ៉ាងណាក្តី ហ្វេនៗម្នាក់ៗ នាំគ្នាបង្ហាញអារម្មណ៍ត្រេកអរ និងរំភើបជាខ្លាំង ព្រោះ វាមើលទៅដូចជា ឈុតឆាកសុំរៀបការពិតៗ តែម្តង មិនសមជាការសម្តែងទាល់តែសោះ បើខាងស្រី វ៉ាន់ថៃ អៀនសាហាវម្លឹងៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T